កម្ពុជារកឃើញអ្នកឆ្លងជំងឺ​កូវីដ-១៩ ជាង​៥០០​នាក់​ និង​ស្លាប់​១១​នាក់​បន្ថែម​ទៀត

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ក្រសួង​សុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ លើ​ពលរដ្ឋ​ចំនួន ៥២២ នាក់ និងអ្នកស្លាប់ចំនួន ១១ នាក់បន្ថែមទៀត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១​នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញកាលពីម្សិលមិញចំនួន ៥២២ នាក់ ក្នុងនោះ អ្នកជំងឺចំនួន ១៣៥ នាក់ ជាករណីនាំចូលពីក្រៅប្រទេស។

ក្រសួងបន្តថា កាលពីម្សិលមិញ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ១១ នាក់ស្លាប់ និងអ្នកជំងឺ ៧០០ នាក់ បានជាសះស្បើយផងដែរ។

គិតត្រឹមថ្ងៃទី០៧ ខែសីហា ​ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប ៨១ ៣៣៥ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ១១ ៨៣៥ នាក់ ខណៈ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន ៧៤ ៧៤៥  នាក់ និងស្លាប់កើនដល់​ ​១ ៥៣៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ