កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មីជាង៨០០នាក់

ក្រុមមន្ត្រីជំនាញសុខាភិបាលកំពុងដំណើរការយុទ្ធនាការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះអាជីវករនៅតាមផ្សា​រ​ និងប្រជាពលរដ្ឋនៅជុំវិញ​ផ្សារ​ ទូទាំងខេត្តកែប ដែលត្រូវបានរៀបចំដំបូងនៅបរិវេណខាងជើងផ្សារក្តាម នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ បំប្លែងថ្មី​ប្រភេទ​ដែលតា​ (Delta)​ ចំនួន ៨៣៦ នាក់​បន្ថែម​ទៀត ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះថ្ងៃទី២០​ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា វីរុសកូវីដ-១៩បំប្លែងថ្មី «Delta» បាន​នឹង​កំពុង​វាយលុក​ចូល​សហគមន៍​ នៅ​ចំនួន ​២៣​រាជធានី-ខេត្ត ហើយ។

ក្រសួង​បញ្ជាក់​ថា ខេត្តដែល​វីរុស​ដែលតា បាន​និង​កំពុង​បន្តរាតត្បាត​វាយលុក​ចូល​ក្នុង​សហគមន៍​នា​ពេល​បច្ចុប្បន្ន ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ​ ខេត្តឧត្តរមានជ័យ​ សៀមរាប​ ព្រះវិហារ​កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និង​បណ្តាខេត្ត​មួយ​ចំនួន​ទៀត​ ខណៈខេត្ត​ចំនួនពីរ​ប៉ុណ្ណោះ ​គឺខេត្តក្រចេះ និងខេត្តកែប​ប៉ុណ្ណោះ នៅមិន​ទាន់​រក​ឃើញ​មាន​អ្នកឆ្លងជំងឺនេះ។

គិតចាប់​តាំង​ពីថ្ងៃទី៣១ ខែមីនា រហូតដល់​ថ្ងៃទី១៩ ខែ​សីហា ឆ្នាំ២០២១ កម្ពុជា​បាន​រក​ឃើញអ្នក​ឆ្លងជំងឺ​កូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា ចំនួន ៨៣៦ នាក់ហើយ។ ជុំវិញ​ករណី​នេះ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យបន្តប្រុងប្រយ័ត្ន​ខ្ពស់ ​ការពារខ្លួន ​ស្របពេល​ដែល​វីរុសកូវីដ-១៩ បំប្លែងថ្មី កំពុង​រាតត្បាត​នៅក្នុង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ