កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជិត៥០០នាក់ និងស្លាប់ ១៦ នាក់បន្ថែមទៀត

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ ​ជិត​៥០០​នាក់​ ក្នុងនោះ​ករណីនាំ​ចូល​ពីក្រៅប្រទេស​ជិត ២០០ នាក់ ខណៈអ្នកជំងឺ ១៦ នាក់​ទៀត​បាន​ស្លាប់។

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះថ្ងៃទី២១​ ខែសីហា ​ឆ្នាំ២០២១ ​ឱ្យដឹងថា ​អ្នកឆ្លងកូវីដ-១៩ទាំង ៤៩៣ នាក់ ត្រូវបាន​រកឃើញ​កាល​ពី​ម្សិលមិញ​ ក្នុងនោះ ​មាន​ករណីនាំ​ចូល​ពី​ក្រៅ​ប្រទេស​ចំនួន​ ១៨៩ ​នាក់​ ខណៈអ្នក​ជំងឺ​ព្យាបាល​ជា​សះស្បើយ​ ៦៥៥ នាក់ ​និងអ្នក​ស្លាប់ ​ចំនួន​ ១៦ នាក់។

គិត​ត្រឹម​ថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ​សរុប​ចំនួន​ ៨៨,៧៣៥ នាក់ ក្នុងនោះ ករណី​នាំ​ចូល​សរុប ១៣៩៩៣ និង​ស្លាប់​ចំនួន ​១,៧៧៨ នាក់។ ចំណែក​អ្នក​ជំងឺ​ព្យាបាល​ជាសះស្បើយ​វិញ​ សរុប​ ៨៤,៥០៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ