លោក​ ស ខេង​ ចេញ​ទៅ​ប្រទេស​​បារាំង​ជាង​១០​ថ្ងៃ​ដោយថា​មាន​«ធុរៈ​​ផ្ទាល់​ខ្លួន»

លោក ស​ ខេង រង់ចាំទទួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកាខ្សែក្រវ៉ាតនិងផ្លូវលើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០១៩។ (ហួត វុទ្ធី)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញទៅប្រទេសបារាំងចំនួន២សប្តាហ៍ ដោយ​សារ​មានធុរៈផ្ទាល់ខ្លួន។

ក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ​ ចុះថ្ងៃទី២២ ខែ​សីហា លោក ស ខេង មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ពីដំណើរទៅកាន់ប្រទេសបារាំងនោះ​ទេ ដោយគ្រាន់តែអះអាងថា អវត្តមានរបស់​លោកពីប្រទេសកម្ពុជាចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ «ដោយ​​​មាន​ធុរៈ​ផ្ទាល់ខ្លួន»

លោក ស​ ខេង គូសបញ្ជាក់ក្នុងលិខិតនោះទៀតថា ដំណើរទៅកាន់ប្រទេសបារាំងរយៈពេល២សប្តាហ៍នេះ ក៏មានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

បើតាមលិខិតដដែល ក្នុងរយៈពេលអវត្តមាននេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការទទួលភា​រកិច្ចជា​រដ្ឋមន្ត្រីស្តីទី និងជាអ្នកដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ