អ្នកជំងឺ១៤នាក់ទៀតបានស្លាប់ដោយវីរុសកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង១ ៨០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៤០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៩០ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១៤នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៤២៨នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៥៧២នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៩០ ៥៣៥នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៨៦ ៧០២នាក់ អ្នកស្លាប់សរុប១ ៨៣៥នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១៤ ៥១២នាក់៕