អាជ្ញាធរ​ឃាត់ខ្លួន​ជនសង្ស័យ​៤នាក់ និង​គ្រឿង​ញៀន​ជាង​៥គីឡូ តាម​កញ្ចប់​បញ្ញើ​ពី​អាហ្វ្រិក​ចូល​កម្ពុជា

គ្រឿងញៀនទម្ងន់សរុបជាង៧០គីឡូក្រាមត្រូវបានរឹបអូសពីសំណាក់ជនជាតិចិន២នាក់ដែលមានបំណងជួយដូរឆ្លងកាត់កម្ពុជាទៅលក់នៅវៀតណាម នាដើមខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Anti-Drug Department)

អាជ្ញាធរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ព្រមទាំងរឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម ដែលដឹកជញ្ជូនឆ្លងដែនតាមកញ្ចប់បញ្ញើ ពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកប្រទេសកម្ពុជា ។

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក ឡឹក វណ្ណៈ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហា ម្សិលមិញ អាជ្ញាធរគ្រឿងញៀន បានសហការជាមួយស្នងការនគរបាលជាតិ លោក នេត សាវឿន និងគយ រួមទាំងរដ្ឋាករប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយ:ក្រុមហ៊ុន DHL ដែលបង្កប់លាក់សារធាតុញៀន(រាវ)ប្រភេទ កេតាមីន( KETAMINE ) ក្នុងដបជរ័ពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់ ១០គីឡូក្រាម (គិតទាំងសំបក)។

ក្រោយពីរឹបអូសវត្ថុតាង អាជ្ញាធររកឃើញ សារធាតុញៀន កេតាមីន(KETAMIE) ៦០ដប ទម្ងន់សុទ្ធ ៥ គ.ក្រ ១៣៤.២០ក្រាម និងឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមាន ទី១.ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន E89753382  ២.ឈ្មោះ FU XIN MING ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន EE2807074 ទី៤. ឈ្មោះ HU XIAO HUI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន EE7058599  និងទី៤. ឈ្មោះ ឆូយ ប៊ុនវុទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិ ខ្មែរ  ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ និងវត្ថុតាង អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការច្បាប់បន្តតាមនីតិវិធី ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ