រដ្ឋា​ភិបាល​​​អនុញ្ញាត​​ឱ្យ​​សណ្ឋា​គារ​មួយ​​ចំនួន​​​​ទទួល​​ថែ​ទាំ​​និង​​ព្យាបាល​​អ្នក​​ជំងឺ​​កូវីដ-១៩​​កម្រិត​​ស្រាល​

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួង​សុខាភិបាល​ អនុញ្ញាត​ឱ្យ​សណ្ឋាគារមួយ​ចំនួន​​ក្នុង​រាជធានី​ភ្នំពេញ​ និងខេត្ត​​សៀមរាប ​ទទួល​ថែ​ទាំ​និង​ព្យា​បាល​​អ្នក​ជំងឺ​កូវីដ-១៩​ កម្រិត​ស្រាល​​ ដោយ​ដាក់​ដំណើរ​ការ​សាក​ល្បង​សិន​។

យោងតាម​លិខិតរបស់​ក្រសួងសុខាភិបាលផ្ញើទៅកាន់​​​អភិបាល​​​រាជធានី​ភ្នំពេញ​ និង​​ខេត្ត​សៀមរាប​ ចុះ​ថ្ងៃ​ទី​០១ ខែ​​កញ្ញា​ ឆ្នាំ​២០២១ បាន​លើកឡើង​ថា​ ក្រសួង​សុខាភិបាលនឹង​អនុញ្ញាត​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​ទីតាំង​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជ​ធានីភ្នំពេញ​ និង​​​ខេត្ត​សៀមរាប​ ជា​កន្លែង​ផ្ដល់​សេវាថែ​ទាំ​និង​ព្យា​បាល​អ្នក​ជំងឺ​កូវីដ-១៩​ កម្រិត​ស្រាល។

លិខិត​​​ដដែល​បញ្ជាក់ថា ​ឈ្មោះ​សណ្ឋាគារ​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នេះ​ នឹង​ត្រូវ​ចេញ​ផ្សាយ​ដោយ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ និង​រដ្ឋ​បាល​ខេត្តសៀមរាប ផ្ទាល់តែម្តង។

ករណីនេះ ក្រសួង​បានណែនាំ​​​ដល់​ម្ចាស់​សណ្ឋាគារដែល​មាន​បំណង​រៀបចំ​ជាកន្លែង​ផ្ដល់​សេវាថែទាំ​និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ កម្រិតស្រាល អាចទាក់ទង​មក​កាន់​ក្រសួង​សុខាភិបាល តាម​រយៈ​អនុគណៈ​កម្មការ​បច្ចេកទេស​ និងព្យាបាល ដើម្បី​ទទួល​បាននូវ​ការ​​ណែនាំ​អំពី​របៀប​នៃ​ការ​ដាក់​ពាក្យ​ស្នើសុំការ​អនុញ្ញាតនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ