លោក​ ស ខេង​ បាន​ត្រលប់​​​មក​ដល់​កម្ពុជា​វិញ​ ក្រោយ​​ទៅ​ព្យាបាល​ជំងឺ​នៅ​​បារាំង​២​សប្តាហ៍​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ច និងចូលរួមសន្និសីទស្តីពីការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ – ១២ ខែតុលា ឆ្នាំ២០១៨ ដែលមានប្រទេសចូលរួមជាង៨០ប្រទេស (ថ្នាក់ប្រធានាធិបតី នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ សង្គមស៊ីវិល និងវិស័យឯកជនជាង១ ០០០នាក់) ដែលបានចូលរួម។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​ធ្វើដំណើរ​មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយ​ពីបាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ដើម្បីពិនិត្យសុខភាពនិងវះកាត់ដោយជោគជ័យ។

សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើងថា លោក ស ខេង បាន​ធ្វើដំណើរទៅកាន់ប្រទេសបារាំង អស់រយៈពេល២សប្តាហ៍ ដោយមាន​ធុរៈ​ផ្ទាល់​ខ្លួន ដើម្បី​ពិនិត្យ​សុខ​ភាពនិង​​វះកាត់​​ដោយ​ជោគជ័យ ហើយបានត្រលប់មកដល់កម្ពុជាវិញនៅព្រឹកថ្ងៃចន្ទនេះ។

តែយ៉ាងណា ក្រសួង​មិនបាន​បញ្ជាក់លម្អិត​ថាតើលោក ស ខេង មានបញ្ហាសុខភាពនិង​វះ​កាត់​​ជំងឺ​​​អ្វី​​​នោះ​​ទេ​។

បើតាមក្រសួងមហាផ្ទៃ នៅពេលមកដល់កម្ពុជា លោក ស ខេង កំពុង​ធ្វើចត្តាឡីស័ក​ស្រប​តាម​ការ​ណែនាំរបស់​ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចាកចេញពីប្រទេសកម្ពុជាទៅ​កាន់​ប្រទេស​បារាំង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ