កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​ជាង​៦០០​នាក់ និង​​ស្លាប់​៩​នាក់​ថែម​ទៀត

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

កម្ពុជា​​​រក​​ឃើញ​​អ្នក​ឆ្លង​​ជំងឺកូវីដ-១៩​ថ្មី ជាង​​៦០០​​នាក់​​បន្ថែម​​ទៀត ខណៈ​អ្នក​ជំងឺ ៩​នាក់​ទៀតបាន​​ស្លាប់​។

សេចក្ដីប្រកាស​​ព័ត៌មាន​​របស់​​ក្រសួង​​សុខាភិបាល​​​នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បាន​ឱ្យដឹងថា កម្ពុជា​​បាន​​រក​​ឃើញ​​អ្នក​ឆ្លង​​ជំងឺកូវីដ-១៩ ជាង ៦៥៨ នាក់​បន្ថែម​ទៀត ក្នុងនោះករណីនាំចូលពី​ក្រៅប្រទេស​ចំនួន ១៦០នាក់ និងអ្នកជំងឺស្លាប់ចំនួន ៩ នាក់ទៀត កាលពីមិ្សលមិញ។ ក្រៅពីមានអ្នកស្លាប់និងឆ្លងថ្មីនោះក្រសួងថា ក៏មានជំងឺ ៤៩៩ នាក់ បានជាសះស្បើយផងដែរ។

បើតាមក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩​ សរុប  ៩៨ ៨៤២ នាក់ ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ១៦ ៧៤០ នាក់ និងអ្នក​ស្លាប់​កើន​ដល់ ​​២ ០២៨​ នាក់។ ចំណែក​អ្នក​ជំងឺ​ព្យាបាល​ជា​សះស្បើយ​ ៩៣ ៤១១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ