អ្នក​ជំងឺកូវីដ​២០​នាក់​ទៀត​បាន​ស្លាប់​ ខណៈ​ឆ្លង​ថ្មីជិត​២០០​នាក់

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​មន្ទីរសុខាភិបាល​បាន​យក​សំណាក​មកពី​រាជធានី​ភ្នំពេញ និង​ប្រទេស​ថៃ។​ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

អ្នកស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ ចំនួន​២០​នាក់​ទៀត​បាន​ស្លាប់ ខណៈអ្នកឆ្លងថ្មី​មាន​ចំនួន ​១៧៤ នាក់​ប៉ុណ្ណោះ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បាន​ឱ្យដឹង​ថា បើតាម​លទ្ធផល​បញ្ជាក់​ដោយ​ PCR Test កាលពី​ថ្ងៃម្សិលមិញ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ ចំនួន ១៧៤ នាក់ ក្នុងនោះ ករណីនាំចូល ២១ នាក់  និង​អ្នក​ជំងឺ​ដែលស្លាប់​ចំនួន ២៤ នាក់ ខណៈអ្នកព្យាបាល​ជាសះស្បើយ​ចំនួន ៥៣៥ នាក់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៩​ ​ខែ​កញ្ញា បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​ធ្វើ​តេស្ត​រហ័ស (rapid tests) មក​ធ្វើតេស្ត​តាមម៉ាស៊ីន PCR Test វិញ ដែល​លទ្ធផល​របស់​វា​សុក្រឹត្យ​ជាង និងដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចេះ​រៀន​សម្រប​ខ្លួន​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺកូវីដ-១៩​នេះ​ ​ដោយ​មិន​ចាំបាច់​ធ្វើ​តេ​ស្ត​រហ័ស​នេះ​ត​ទៀត​នោះ​ទេ​។​

បើតាម​ក្រសួង​សុខាភិបាល គិតត្រឹម​ថ្ងៃសៅរិ៍ ទី២ ខែតុលា ឆ្នាំ២០២១  កម្ពុជា​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ-១៩​ សរុប ១១៣ ០៥៧ នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាល​ជា​សះស្បើយ​ចំនួន ១០៣ ៩១៨ នាក់ ខណៈករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ១៩​ ០៤៩នាក់ និង​អ្នក​ស្លាប់​សរុប  ២៣៦០ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ