អ្នក​ជំងឺ​កូវីដ-១៩ ចំនួន២៣នាក់​​ទៀត​​ស្លាប់ ខណៈអ្នក​ឆ្លង​ថ្មីជាង​២០០​នាក់

ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត រួមនឹងមន្ត្រីមូលដ្ឋាន បានរៀបចំចាត់ចែងឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យដឹង​នៅ​ថ្ងៃនេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩មាន​ចំនួន ២៣​នាក់​ទៀត ខណៈ​អ្នកឆ្លង​ថ្មី​ចំនួន ២២០នាក់។

សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា បើតាម​លទ្ធផល​បញ្ជាក់​ដោយ PCR Test កាល​ពី​ថ្ងៃម្សិលមិញ កម្ពុជា​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ សរុប ២២០ នាក់ ក្នុងនោះ ករណីនាំចូល ១៧ នាក់ និងអ្នក​ជំងឺ​ដែលស្លាប់​ចំនួន ២៣ នាក់។

ក្រៅពី​រក​ឃើញ​អ្នក​ឆ្លង និងស្លាប់​ហើយ ក៏មាន​អ្នក​ជំងឺកូវីដ-១៩ ចំនួន ៥៣៧ នាក់ ជាសះស្បើយ​វិញដែរ។

បើតាម​ក្រសួង​សុខាភិបាល គិតត្រឹមថ្ងៃទី៩  ខែតុលា ឆ្នាំ២០២១ កម្ពុជា​រកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៤ ៥៧១ នាក់ ក្នុងនោះ អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​ចំនួន ១០៧ ៣៧៦ នាក់ ខណៈករណី​នាំ​ចូលពី​ក្រៅប្រទេស​ចំនួន ១៩ ១៧៦ នាក់ និង​អ្នកស្លាប់​សរុប​ ២ ៤៨២ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ