អ្នក​ជំងឺកូវីដ-១៩​ចំនួន​២៤​នាក់​ទៀត​​បាន​​ស្លាប់ ខណៈអ្នក​​ឆ្លង​​ថ្មីជាង​​២០០​​នាក់​

មន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌ធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោយវិលត្រលប់មកពីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវិញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ (រូបភាព៖ ក្រសួងយុត្តិធម៌)

ក្រសួង​សុខាភិបាល​ឱ្យដឹង​ថា អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២៤ នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើឱ្យ​អត្រាអ្នក​ស្លាប់​កើន​ដល់​ជាង ២ ៦០០នាក់ ខណៈអ្នក​ឆ្លង​ថ្មី​ចំនួន ២៦៧នាក់។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០២១ ឱ្យដឹង​ថា យោង​តាម​លទ្ធផល​បញ្ជាក់​ដោយ PCR (test) កាល​ពី​មិ្សលមិញ មាន​មនុស្ស​ចំនួន ២៦៧នាក់ បាន​ឆ្លង​ជំងឺកូវីដ-១៩ ក្នុង​នោះករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ១៦ នាក់ ខណៈអ្នក​ជំងឺ​ដែលស្លាប់​មាន​ចំនួន ២៤នាក់។ ក្រៅពី​រក​ឃើញ​អ្នក​ឆ្លង​ថ្មី និង​ស្លាប់​នោះ ក្រសួង​សុខាភិបាល​ថា  កាល​ពី​ម្សិលមិញ ក៏​មាន​អ្នក​ជំងឺកូវីដ-១៩ ចំនួន ៣១១ នាក់​បាន​ជា​សះស្បើយ។

បើតាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩​ សរុប ១១៦ ៤០៧នាក់ ក្នុងនោះ ករណីនាំ​ចូល​ពី​ក្រៅ​ប្រទេស​ចំនួន ១៩ ៣១៩ នាក់ ខណៈ​អ្នក​ជំងឺ​ព្យាបាល​ជា​សះស្បើយ​ចំនួន ១១០ ៤៦៥នាក់ និងស្លាប់សរុប ២ ៦៣៤ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ