កម្ពុជា​រក​ឃើញ​អ្នក​ឆ្លងកូវីដ-១៩ថ្មីជិត​១៥០​នាក់ ខណៈអ្នកស្លា​ប់មា​ន​ចំនួន​១០នាក់

បុគ្គលិកធ្វើការនៅណាហ្គាវើលដ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមូលផ្ដុំគ្នាតម្រង់ជួររង់ចាំការធ្វើតេស្តយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាល ឱ្យដឹងថា អ្នក​ជំងឺកូវីដ-១៩ ចំនួន ១០ នាក់​បាន​ស្លាប់ ដោយ​អ្នក​នោះ​សុទ្ធសឹង​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ ខណៈអ្នក​ឆ្លង​ថ្មី ចំនួន១៤៤នាក់។

សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០២១ បាន​ឱ្យដឹងថា អ្នកស្លាប់​ដោយជំងឺ​កូវីដ-១៩ កាល​ពីថ្ងៃម្សិល​មិញ ​មាន​ចំនួន១០ នាក់ ដែលអ្នក​ទាំងនោះ មិន​បាន​ចាក់វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ-១៩​ នោះទេ។ ចំណែក​អ្នកឆ្លងថ្មី​មានចំនួន១៤៤ នាក់ ក្នុងនោះ មានករណីនាំចូល​ពីក្រៅ​ប្រទេសចំនួន៣២នាក់  ខណៈអ្នកជា​សះស្បើយ​ថ្មីក្រសួង​ថា មាន​ចំនួន​ ២៧៥ នាក់។

បើតាម​ក្រសួង​សុខាភិបាល គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១  កម្ពុជារកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩​ សរុបចំនួន ១១៧ ៦៤៤ ​នាក់ ក្នុងនោះ ​អ្នកជំងឺ​ព្យាបាល​ជា​សះស្បើយ​ចំនួន ១១២ ៦៥៨ នាក់ ខណៈអ្នកស្លាប់​កើនដល់​ចំនួន ​២ ៧២៥ នាក់ និង​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន១៩៥០៥ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ