កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ ចំនួន ៦០នាក់ និង​អ្នក​ស្លាប់​៥​នាក់

ក្រុមគ្រូពេទ្យធ្វើការរៀបចំសពអ្នកជំងឺកូវីដម្នាក់ នៅមន្ទីរពេទ្យខេត្តកោះកុង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យខេត្តកោះកុង)

ក្រសួងសុខាភិបាល​បាន​បន្ត​រកឃើញ​អ្នកឆ្លងជំងឺ​កូវីដ-១៩​ថ្មី ចំនួន ៦០​នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ជំងឺ​ចំនួន ៥នាក់ បាន​ស្លាប់​កាលពី​ម្សិលមិញ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ឱ្យដឹង​ថា យោង​តាម​លទ្ធផល​បញ្ជាក់​ដោយ PCR test កាល​ពី​ម្សិលមិញ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លងជំងឺកូវីដ-១៩ ចំនួន ៦០ នាក់​បន្ថែម​ទៀត ក្នុង​នោះ ករណី​នាំចូលពី​ក្រៅប្រទេស​ចំនួន ៧ នាក់ ខណៈអ្នកជំងឺ​ដែល​ស្លាប់ ៥ នាក់ ដែល​ក្នុងនោះ​មាន​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ ៣ នាក់។

ក្រៅពី​រក​ឃើញ​អ្នក​ឆ្លង និង​អ្នក​ស្លាប់ កាល​ពី​ម្សិលមិញ ក្រសួង​ថា ក៏មាន​អ្នក​ជំងឺកូវីដ-១៩ ចំនួន ៦៥ នាក់បានជា​សះស្បើយ​ផងដែរ។

បើតាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១  កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងជំងឺ​កូវីដ-១៩​ សរុប ១១៩ ៤៨១ នាក់ ក្នុងនោះ ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ១៩ ៧២៩ នាក់ ​ អ្នក​ជំងឺព្យាបាល​ជាសះស្បើយ​ចំនួន ១១៥ ៨៦២ នាក់ និង អ្នកស្លាប់​កើន​ដល់​ចំនួន២ ៨៦១ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ