អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥ នាក់​ទៀត​បាន​ស្លាប់ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៤០ នាក់

ក្រុមមន្ត្រីជំនាញសុខាភិបាលកំពុងដំណើរការយុទ្ធនាការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះអាជីវករនៅតាមផ្សា​រ​ និងប្រជាពលរដ្ឋនៅជុំវិញ​ផ្សារ​ ទូទាំងខេត្តកែប ដែលត្រូវបានរៀបចំដំបូងនៅបរិវេណខាងជើងផ្សារក្តាម នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ ​ថ្មី​ចំនួន ៤០ នាក់​បន្ថែម​ទៀត ខណៈ​អ្នកជំងឺ​ដែល​ស្លាប់​កាល​ពី​ម្សិលមិញ​មាន​ចំនួន ៥នាក់។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ឱ្យ​ដឹងថា អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិលមិញ ​មាន​ចំនួន ៥ នាក់​បន្ថែម​ទៀត ក្នុងនោះ​អ្នក​ជំងឺ​មិន​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ-១៩​ចំនួន ៣ នាក់ ខណៈ​អ្នក​ជំងឺកូវីដ-១៩​ រកឃើញ​ថ្មី​ចំនួន ៤០ នាក់ ដែល​ក្នុង​នោះ ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​៧​នាក់។

ក្រៅពី​រក​ឃើញ​អ្នក​ឆ្លង​ថ្មី និង​មាន​អ្នក​ស្លាប់​នោះ ក្រសួង​ថា កាល​ពី​ម្សិលមិញ ក៏​មាន​អ្នក​ជំងឺចំនួន ៣៧ នាក់ បាន​ជាសះស្បើយ​ដែរ។ បើតាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២១  កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩​ សរុប ១១៩ ៨២៦ នាក់ ក្នុងនោះ​អ្នកជំងឺ​ព្យាបាល​ជា​សះស្បើយ​សរុប  ១១៦ ២០៧ ​នាក់ និង​អ្នក​ស្លាប់ ២ ៨៩៦ នាក់ និង​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប ១៩ ៧៧០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ