លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។
លោកនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ បានសរសេរសារជូនពរ នៅក្នុងឱកាសពិធីបុណកាន់បិណ្ឌទី៨ ឱ្យពលរដ្ឋទទួលបានសេចក្តីសុខ និងចម្រើន។
ក្នុងសារនោះលោកក៏បានលើកឡើងពីការរំឭកឱ្យអាជ្ញាធរ បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ។
សារនាយករដ្ឋមន្ត្រី៖«សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។»
នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃក៏បានណែនាំដល់មន្ត្រីក្រោមបង្គាប់ឱ្យដាក់កម្លាំងពង្រាយនៅតាមវត្តអារាមនានា ដើម្បីឃ្លាំមើលសកម្មភាពរបស់អតីតមន្ត្រីបក្សប្រឆាំងដោយបារម្ភខ្លាចធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្តិសុខជាតិ។