ក្រសួងអប់រំ យុវជននិងកីឡា សម្រេចផ្អាកជាបណ្តោះអាសន្ននៃការប្រឡងជ្រើសរើសគរុសិស្សគរុនិសិ្សត ដើម្បីបំពេញលក្ខខណ្ឌជាមន្ត្រីក្របខណ្ឌថ្មីចំនួន ៣៦០០ កន្លែង ។
ក្នុងសេចក្ដីជូនដំណឹងក្រសួងអប់រំ យុវជននិងកីឡាចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា ការសម្រចផ្អាក ការប្រឡងជ្រើសរើសគរុសិស្សគរុនិសិ្សតក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០២០ ធ្វើឡើងបន្ទាប់ពីក្រសួងទទួលបានលិខិតជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈស្ដីពីការជ្រើសរើមន្ត្រីរាជការស៊ីវិ និងការអនុវត្តកម្មសិក្សាសម្រាប់ផែនការក្របខណ្ឌក្នុងឆ្នាំ២០២០។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីជូនដំណឹងឱ្យក្រសួង ស្ថាប័ន និងអង្គភាព ទាំងថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ឱ្យផ្អាកការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌថ្មីឱ្យចូលបម្រើការងារក្នុងឆ្នាំ២០២០ រហូតដល់មានការប្រកាសថ្មី។ ទោះបីជាយ៉ាងការសេចក្ដីជូនដំណឹងសួងមុខងារសាធារណៈ មិនបានបញ្ជាក់ពីមូលហេតុនោះទេ។
នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលមេរោគកូវីដ១៩នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសឱ្យក្រសួងស្ថាប័នរដ្ឋទាំងអស់កាត់បន្ថយការចំណាយ ដើម្បីត្រៀមយកថវិកាទៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩៕