គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃភ្ជុំបិណ្ឌថ្ងៃដំបូងគឺថ្ងៃទី១៦ខែកញ្ញាបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៨នាក់ និង ២៥នាក់ផ្សេងទៀតរបួសធ្ងន់និងស្រាល។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសកើតឡើងចំនួន១១លើក ដែលបណ្តាលឱ្យមានអ្នកស្លាប់៨នាក់ និងរបួសចំនួន២៥នាក់។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី បើកលើសល្បឿនកំណត់ ៦លើក មិនប្រកាន់ស្តាំ៣លើក ស្រវឹង១លើក និងបើកបរទាំងងងុយ១លើក៕