អ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ-១៩ គិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃម្សិលមិញ បានកើនឡើងដល់ជាង៥០០នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១៦នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបបានកើនដល់៥០៩នាក់។
ក្រសួងបន្តថា ចំណែកអ្នកឆ្លងជំងឺនេះថ្មី កាលពីថ្ងៃម្សិលមិញ មានចំនួន៦៩៩នាក់ និងមានករណីជាសះស្បើយចំនួន៧៥៩នាក់។
បើតាមក្រសួងជំនាញដដែលនេះ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤៦ ០៦៥នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៤០ ៧៦៩នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប២ ០៣៨នាក់៕