នាយករដ្ឋមន្ត្រីកម្ពុជាថាបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះឆ្នោតពិភពលោកនឹងមានសង្គ្រាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានបង្ហាញការយល់ឃើញថា បើលោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានបោះឆ្នោត ក្លាយជាប្រធានធិបតីអាមេរិក លោកថា ពិភពលោកអាចនឹងមានសង្គ្រាម។

សហរដ្ឋអាមេរិកដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនោះ នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតិ នៅថ្ងៃទី៨ខែវិច្ឆិកានេះ ដែលមានលោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន ជាបេក្ខជនប្រកួតប្រជែង។

ក្នុងពិធីជួបមន្ត្រីនគរបាលជាតិ នាថ្ងៃទី៣ខែវិច្ឆិកានេះ លោក ហ៊ុន សែន បានលើកឡើងថាលោក ចង់ឃើញលោក ដូណាល់ ត្រាំ ជាប់ឆ្នោតបានក្លាយជាប្រធានាធិបតីរបស់អាមេរិក ដោយថាលោក ត្រាំ ជាអ្នកជំនួញ នឹងមិនធ្វើឲ្យសភាពការណ៍ពិភពលោកមានសង្គ្រាមទេ។

ប៉ុន្តែលោក ហ៊ុន សែន អះអាងទៀតថា បើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតវិញ លោកថា អាចនឹងជំរុញស្ថានការណ៍ពិភពលោកឲ្យវិលទៅរកសង្រ្គាម ជាថ្មីទៀត។

គួរំឭកថា កាលពីឆ្នាំ២០១២ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលពេលនោះមានតួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានអញ្ជើញអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ហោ ណាំហុង ទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក។

ក្នុងជំនួបនោះ លោកស្រី  ហ៊ីលឡារី គ្លីនតុន បានសួរនាំ លោក ហោ ណាំហុង ពីមូលហេតុដែលរដ្ឋាភិបាលកម្ពុជាចាប់ឃុំខ្លួនស្ត្រីជាសកម្មជនដីធ្លី១២នាក់នៅតំបន់បឹងកក់។

ក្រោយការវិលត្រឡប់មកកម្ពុជាវិញ របស់លោក ហោ ណាំហុង បានប៉ុន្មានសប្តាហ៍ សាលាឧទ្ធរណ៍ បានបើកសវនាការសម្រេចកាត់តម្រឹមទោស ហើយដោះលែងស្ត្រីសកម្មជនដីធ្លីទាំងនោះវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ