អាជ្ញាធរពាក់ព័ន្ធនៅថ្ងៃនេះ បានចុះស៊ើបអង្កេតទៅលើសិប្បកម្មបោះពុម្ពអាវមួយនៅក្នុងខណ្ឌ មានជ័យរាជធានីភ្នំពេញដែលផ្ទុះឡចំហុយកាលពីថ្ងៃសៅរ៍បណ្តាលមនុស្ស២នាក់ស្លាប់ និង៤ នាក់រងរបួស។
ប្រធានមន្ទីឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ លោក នេត មុនីប៉ុណ្ណាកា ប្រាប់វីអូឌីថា សិប្បកម្មនោះ មិនទាន់មានច្បាប់អនុញ្ញាតពីក្រសួងនៅឡើយទេ ប៉ុន្តែបានបើកដំណើការរយៈពេល៩ថ្ងៃមក ហើយដោយបានប្រើប្រាស់តែសម្ភារចាស់ៗនិងជជុះថែមទៀត។
លោកបន្តថា សិប្បកម្មនេះរំលោភច្បាប់ត្រង់មាត្រា២៣នៃការបង្កើតសិប្បកម្មដែលម្ចាស់សិប្ប កម្មត្រូវទៅចុះបញ្ជីនៅមន្ទីឧស្សាហកម្ម និងសិប្បកម្ម។
លោកបន្ថែថា« គាត់អត់ទានបានចុះបញ្ជីតាមផ្លូវច្បាប់ទេដោយសារគាត់ទើបបើកដំណើរបាន ៩ថ្ងៃ ការងារហ្នឹងខ្ញុំបានរាយការណ៍ទៅក្រសួងហើយៗ ក្រសួងគេឲ្យអ្នកបច្ចេកទេសគេចុះ ពិនិត្យហើយព្រឹកម៉ិញនេះ ប៉ុន្តែរហូតមកដល់ពេលនេះខ្ញុំមិនទទួលបានរបាយការណ៍ កំណត់ ហេតុនោះទេ»។
ពាក់ព័ន្ធករណីផ្ទុះឡចំហុយនេះ ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ បានស្តីបន្ទោស ទៅលើអាជ្ញាធរពាក់ព័ន្ធ ដោយថា អាជ្ញាធរទាំងមិនបានត្រួតពិនិត្យមុនដាក់ឲ្យដំណើរការ ទាល់តែបញ្ហាកើតឡើងទើបមានវិធានការ។
លោកបន្តថា រាល់ក្រុមហ៊ុនដែលបើករកស៊ីត្រូវចុះបញ្ជីនៅក្រសួង ឬមន្ទីរជាមុនមិនដូច្នេះទេមិន អាចបើករកស៊ីបានឡើយ ហើយលោកដាក់ការសង្ស័យថា ករណីនេះអាចជាប់ពាក់អំពើពុក រលួយ។
លោកបន្ថែមថា«ឥលូវវាជារឿងជាក់ស្តែងហើយពេលដែលចូលទៅពិនិត្យទៅរកឃើញអត់ បានចុះបញ្ជីអត់បានរៀបចំអីត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុននោះប្រតិបត្តិការណ៍យូរហើយ អញ្ចឹង បញ្ហាផ្សេងកើតឡើងមកលើកម្មករហ្នឹងកន្លងមកកើតច្រើនហើយ ប៉ុន្តែអាជ្ញាធររដ្ឋហ្នឹងធ្វើអត់ ដឹង ទាល់តែកើតរឿងធំអញ្ចឹងបានដឹង អញ្ចឹងខ្ញុំគិតថា គឺភាពកំសោយអាជ្ញាធរក្នុងការត្រួត ពិនិត្យ តើបញ្ហាអីដែលឲ្យក្រុមហ៊ុនមករកស៊ីខុសច្បាប់បាន ?វាអាចទេ វាច្បាល់ជាពាក់ព័ន្ធនឹង បញ្ហាមិនត្រឹមត្រូវណាមួយហើយ អញ្ចឹងត្រូវចាត់វិធានការ»។
កាលពីថ្ងៃសៅរ៍ទី៨មេសាឆ្នាំ២០១៧សិប្បកម្មបោះអាវមួយកន្លែងនៅខណ្ឌមានជ័យបានផ្ទុះឡ ចំហុយបណ្តាលឲ្យមនុសកម្មករ២ស្លាប់ និង៤នាក់រងរបួស។
កាលពីថ្ងៃទី២២ខែមីនា ស្ត្រីជាកម្មការិនីម្នាក់បានស្លាប់ និងមនុស្ស ៧នាក់ទៀតរងរបួស នៅក្នុងករណីផ្ទុះឡ ក្នុងរោងចក្រមួយ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ៕