ពលរដ្ឋម្នាក់ប្ដឹង លោក ខឹម វាសនា រឿងជេរប្រមាថ

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក ខឹម វាសនា (ហ្វេសប៊ុកលោក)

ពលរដ្ឋម្នាក់អាយុ៤៥ ឆ្នាំ រស់នៅភូមិតាឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយប្ដឹងប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ លោក ខឹម វាសនា ពីបទ​ជេរ​ប្រមាថជាសាធារណៈនិងមើលងាយពូជសាសន៍ខ្មែរ។

ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ដែលដាក់ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងវេទិកាជួបជុំគ្នារបស់លោក ខឹម វាសនា បានជេរប្រមាថជាសាធារណៈ ហើយការជេរប្រមាថនេះត្រូវផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

លោក សុច សឿង ជាម្ចាស់បណ្តឹងបញ្ជាក់បន្ថែមថា លោកដាក់ពាក្យប្ដឹងទៅតុលាការនេះ ដោយសារលោក ខឹម វាសនា បានជេរប្រមាថ មើលងាយពូជសាសន៍ខ្មែរ ហើយប្រើពាក្យអសុរសជាច្រើននេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ។

លោក សុច សឿង បន្តថា លោកក៏បានដាក់ពាក្យបណ្ដឹងមួយទៀតទៅស្ថាប័នព្រះមហាក្សត្រដើម្បី​ឲ្យជួយអន្តរាគមន៍ ទប់ស្កាត់​នូវសកម្មភាព​របស់អ្នកនយោបាយរូបនេះផងដែរ​។​

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា មានប្រសាសន៍ថា លោកកំពុងជាប់រវល់ប្រជុំ ដោយលោកឲ្យផ្ញើសារទៅ ប៉ុន្តែកាលពីថ្ងៃទី១៤ ម្សិលវីអូឌីបានផ្ញើសារទៅហើយមកដល់ថ្ងៃនេះលោកមិនបានឆ្លើយតបមកវិញនៅឡើយ។

ពាក់ព័ន្ធរឿងនេះ VOD មិនអាចទាក់ទង លោក ខឹម វាសនា និងលោក កូវ គា អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ