ក្រសួងអប់រំ អំពាវនាវទៅមន្ត្រីស្ថាប័ននេះ ជួយបរិច្ចាគថវិកា និងសម្ភារដល់ទាហ៊ាន ដែលឈរជើងការពារបូរណភាពទឹកដីនៅតាមព្រំដែន ដោយថាដើម្បីលើកកម្ពស់ជីវភាពពួកគេ។
ក្នុងលិខិតអំពាវនាវរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយកាលពីម្សិលមិញ បានអំពាវនាវទៅមន្ត្រីក្រសួងអប់រំទាំងអស់ចូលរួមបរិច្ចាគថវិកា សម្ភារ ទៅតាមការស្ម័គ្រចិត្តដោយមិនកំណត់ ដើម្បីឧបត្ថម្ភដល់អង្គភាពកងពលតូចឆ័ត្រយោង៩១១ ដែលឈរជើងការពារបូរណភាពទឹកដីនៅតាមព្រំដែន ដោយផ្សារភ្ជាប់សមរភូមិក្រោយ ជាមួយសមរភូមិមុខ និងលើកកម្ពស់ជីវភាពគ្រួសារពួកគេផងដែរ។
លិខិតដដែលបញ្ជាក់ថា ថវិកានេះនឹងប្រគល់ឲ្យនាយកដ្ឋានរដ្ឋបាលនៃក្រសួងអប់រំ ត្រឹមថ្ងៃទី៥ ខែមេសា វេលាម៉ោង១៧.០០នាទី ដើម្បីយកទៅជួយឧបត្ថម្ភដល់យោធាទាំងនោះ៕