ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិកម្ពុជា កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៨ លោក Kim Young-chae ឯកអគ្គរដ្ឋទូតសារធាណរដ្ឋកូរ៉ប្រចាំអាស៊ាន បានបញ្ជាក់ពីជំហររបស់ប្រទេសខ្លួនថា កូរ៉េគោរពនូវអធិបតេយ្យភាព និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាទេ។
សេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងការបរទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិកម្ពុជាកាលពីថ្ងៃទី ០៣ ខែ មេសាឆ្នាំ២០១៨ ដដែលនេះក៏បានបង្ហាញដែរថាកូរ៉េខាងត្បូងយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃសន្តិភាព និង ស្ថិរភាពដែលជាលក្ខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
គូសបញ្ជាក់ផងដែរថា ផ្ទុយពីបណ្ដាប្រទេសប្រជាធិបតេយ្យមួយចំនួននៅអឺរ៉ុបដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជាពីស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន កូរ៉េនិងជប៉ុនដែលត្រូវបានគេស្គាល់ថាជានិមិត្តរូបប្រជាធិបតេយ្យនៅអាស៊ី មិនដែល រិះគន់និងបរិហារពីស្ថានភាពនយោបាយកម្ពុជាទេ។