នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ អំពាវនាវដល់មន្ត្រីក្រោមឱវាទឲ្យមានការរួបរួម បក្សកាន់អំណាចរបស់លោក ដោយបញ្ជាក់ថា កុំឲ្យមានអ្នកក្បត់ ឬ បោះបង់បក្ស។
លោក ណាជីប លើកឡើងបែបនេះ នៅក្នុងឱកាសនៃការប្រារព្ធខួប៧០ឆ្នាំនៃគណបក្ស កាន់អំណាចរបស់លោក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈដែលនាយករដ្ឋមន្ត្រី រូបនេះកំពុងរងការរិះគន់ថា បានប្រព្រឹត្តអំពើពុករលួយលួចលុយជាតិ និង ខ្វះសមត្ថកិច្ច ក្នុងគ្រប់គ្រង។នេះ បើតាមសារព័ត៌មានChannel News Asia។
លោកណាជីប បានសន្យាយ៉ាងម៉ឺងម៉ាត់ថា លោកនឹងមិនក្បត់ឬបោះបង់ ចោល គណបក្សនេះទេ បើទោះបីជាមានការយល់ខុសលើរូបលោក ពីអ្នកស្នងតំណែងលោកនៅថ្ងៃ ណាមួយក៏ ដោយ។
លោកណាជីបកំពុងរងការចោទថា បានប្រព្រឹត្តអំពើពុករលួយ តាំងពីមានការផ្សព្វ ផ្សាយថា លោក បង្វែរលុយរបស់ជាតិ៧០០លានដុល្លារចូលក្នុងគណនេយ្យធនាគារផ្ទាល់ ខ្លួន។ចំណែកឧបនាយករដ្ឋមន្ត្រីមួយរូបនៅក្នុងគណបក្សរបស់លោកត្រូវ ដកតំណែងបន្ទាប់ពី ការ សួរនាំរឿងអំពើពុករលួយនេះ។ប្រែសម្រួលដោយ ពៅ មេត្តា