អាជ្ញាធរនិងសង្គមស៊ីវិលអះអាងផ្សេងគ្នា ពាក់ព័ន្ធនឹងការឈូសឆាយទន្ទ្រានយកដីព្រៃនៅចន្លោះតំបន់របៀងដែនជម្រកសត្វព្រៃភ្នំព្រេច និងព្រៃការពារស្ថិតក្នុងភូមិរវៈ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង ប្រាប់វីអូឌីនៅថ្ងៃនេះថា មុនពេលបោះឆ្នោតមានជនខិលខូច និងប្រជាពលរដ្ឋមួយចំនួនបានចូលទៅឈូសឆាយទន្ទ្រានយកដីព្រៃនៅចន្លោះតំបន់របៀងដែនជម្រកសត្វព្រៃភ្នំព្រេច និងព្រៃការពារ ដើម្បីពង្រីកដីធ្វើស្រែនិងដាំស្វាយចន្ទី ។ លោកបន្តថា ដីនិងព្រៃដែលត្រូវក្រុមប្រជាពលរដ្ឋ និងឈ្នួញឈូសឆាយនោះមានទំហំជាង ១០០ ហិកតា។
អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអៀង
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោក កែវ សុភគ៌ លើកឡើងថា អ្នកដែលចូលទៅឈូសឆាយទន្ទ្រានដីព្រៃនៅចន្លោះតំបន់របៀងដែនជម្រកសត្វព្រៃភ្នំព្រេច និងព្រៃការពារ កន្លងមកនេះ មិនមែនជាក្រុមឈ្នួល ឬក្រុមហ៊ុននោះទេប៉ុន្តែលោកថា ប្រជាពលរដ្ឋជាអ្នកឈូស ដើម្បីយកដីធ្វើស្រែ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោក អ៊ុំ សុវណ្ណសុភ័គ
មន្ត្រីសម្របសម្រួលសមាគម ADHOC ប្រចាំខេត្តមណ្ឌលគិរីលោក អៀង ម៉េងលី មានប្រសាសន៍ថា លោកកំពុងចុះទៅធ្វើការស៊ើបអង្កេតចំពោះរឿងនេះ។ ប៉ុន្តែលោកថា ការកាប់ទន្ទ្រានដីព្រៃកន្លងមកភាគច្រើនជាក្រុមហ៊ុនអ្នកមានអំណាច មិនមែនប្រជាពលរដ្ឋនោះទេ។
មន្ត្រីសម្របសម្រួលសមាគម ADHOC ប្រចាំខេត្តមណ្ឌលគិរីលោក អៀង ម៉េងលី
មន្ត្រីសមាគមអាដហុករូបនេះ ក៏បានស្នើទៅអាជ្ញាធរឲ្យធ្វើការស៊ើបអង្កេតចំពោះករណីនេះឲ្យច្បាស់លាស់ ដោយសាររកាប់បំផ្លាញនិងការទន្ទា្រនដីព្រៃកន្លងមកភាគច្រើនជាក្រុមហ៊ុន៕