អាជ្ញាធរកម្ពុជានៅថ្ងៃនេះ បានបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយដែលក្នុងនោះរឹបអូសបានគ្រឿងញៀនជិត១០០គីឡូក្រាម។
គេហទំព័រអគ្គស្នងការនគរបាលជាតិ បានចុះផ្សាយថាគ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្ដាស៊ី (MDMA) ទម្ងន់៩៨គីឡូក្រាម ត្រូវបានសមត្ថកិច្ចកម្ពុជាបង្រ្កាបបាននៅប្រៃសណីយ៍កម្ពុជា។ តាមប្រភពដដែលគ្រឿងញៀនទាំងនោះត្រូវបានគេលាក់បង្កប់ជាមួយចំណីសត្វដែលផ្ញើរមកពីប្រទេសអាល្លឺម៉ង់។
ករណីនេះ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន៕