ក្រសួងអំពាវនាវឲ្យអ្នកតំបន់មាត់សមុទ្រ​ប្រុងប្រយ័ត្នខ្ពស់​ដោយសារកម្ពុជានឹងរងឥទ្ធិពលខ្យល់​ព្យុះ​

ស្ថានភាពទឹកភ្លៀង នៅខេត្តកោះកុង ថ្ងៃទី ៩ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅជាប់មាត់សមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយសារ នៅថ្ងៃទី១៧ ខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះទី១៦  ដែលធ្វើឲ្យតំបន់ជាប់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើន និងមានខ្យល់បក់បោកខ្លាំង។

​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយកាលពីថ្ងៃទី១៣ ខែសីហា បាន​អំពាវនាវទៅសាធារណជន ជាពិសេសប្រជានេសាទដែលធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ។

តាមប្រភពដដែល កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះទី១៦ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨ ខែសីហា ខាងមុខនេះ ក្នុងនោះតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានបន្តភ្លៀងធ្លាក់ច្រើននិងខ្យល់បក់បោកខ្លាំងនិងរលកខ្ពស់ៗផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ