អាជ្ញាធរឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកងទ័ពនៅតំបន់ជួរភ្នំ ឲ្យមានការប្រុងប្រយ័ត្នចំពោះការចុះត្រជាក់។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាកាសធាតុនឹងចុះត្រជាក់ម្តងទៀតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករាខាងមុខនេះ ជាពិសេស គឺនៅតាមតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ។
ក្រសួងបានរំលឹកផងដែរដល់ប្រជាពលរដ្ឋ ជាពិសេសកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់នានាដែលកើតឡើងជាយថាហេតុ៕