សមត្ថកិច្ចប្រទះឃើញសាកសពជនជាតិចិនម្នាក់ដេកស្លាប់ នៅត្រង់ចំណុចព្រះអង្គគោកធ្លក ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីម្សិលមិញ ។
យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីម្សិលមិញ ឲ្យដឹងថាសមត្ថកិច្ចខេត្តកោះកុង បានប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចខេត្ត ការស្លាប់នេះជាអំពើឃាតកម្ម ដែលសម្លាប់នៅតំបន់ផ្សេង ហើយយកសពមកទម្លាក់ចោលនៅកន្លែងកើតហេតុ។
ប្រភពដដែលឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ Zheng Haijia ភេទប្រុស មានអាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកគណនេយ្យក្រុមហ៊ុន LIYDA China មានទីតាំងស្ថិតនៅខេត្តកោះកុង។ ជនរងគ្រោះបានចូលមកកម្ពុជាតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩មកម្លេះ ។
សមត្ថកិច្ចខេត្តកោះកុងកំពុងស្រាជាវរកជនល្មើសនៃអំពើឃាតកម្មនេះ។