អង្គការហា្វរ នៅភ្នំពេញដាក់សម្ពោធពិពណ៌ស្នាដៃច្នៃប្រឌិតរបស់វិចិត្រករកម្ពុជា រយៈពេល៣ថ្ងៃ ហើយសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបារាំងនៃកម្ពុជាបានឲ្យដឹងថា អង្គការហ្វារពន្លឺសិល្បៈ ដាក់សម្ពោធពិពណ៌ឈ្មោះ «ភ្លើងបំភ្លឺ» ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។ ពិពណ៌នេះរួមមាន សិល្បៈទស្សនីយភាពដែលស្ថាបនិកហ្វារពន្លឺសិល្បៈ និងចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន គំនិតលើកទឹកចិត្តតាមរយៈគំនូរ រូបចម្លាក់ និងការតាំងបង្ហាញពីភាពច្នៃប្រឌិតផ្សេងៗ ព្រមទាំងមានជីវចលនា និងសៀកវប្បកម្ម ដែលបើកឲ្យចូលរួមទស្សនាការសម្ដែងទាំងអស់ដោយឥតគិតថ្លៃ។
អង្គការហ្វារពន្លឺសិល្បៈបានផ្ដល់ឱកាសដល់សិស្សរបស់ខ្លួន ឲ្យបង្កើតមជ្ឈមណ្ឌលសិល្បៈ និងសហគមន៍ដំបូងគេនៅខេត្តបាត់ដំបង គោលដៅ គឺដើម្បីកែលំអជីវិតរស់នៅរបស់កុមារ និងយុវជនតាមរយៈសិល្បៈ និងការអប់រំ។