ថៃ ​ដោះលែង​និង​​បញ្ជូន​ពលរដ្ឋ​ខ្មែរ​២០​នាក់​មក​វិញ ករណី​​ចូល​​លួច​កាប់​ឈើ​ខុស​ច្បាប់​

អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋកម្ពុជាដែលចូលឆ្លងដែនខុសច្បាប់នៅពេលកន្លងមក។ (រូបថតៈ Prasit Tangprasert)

មន្រ្តី​ជាន់​ខ្ពស់​ក្រសួងការបរទេសកម្ពុជា បាន​ឲ្យដឹងថា ​ក្នុងរយៈពេល​៣ខែ ដើមឆ្នាំ២០១៩នេះ ថៃ បាន​ដោះលែង និង​បញ្ជូនពលរដ្ឋខ្មែរ២០នាក់​មកវិញ​ បន្ទាប់​ពី​ពួកគេទាំងនោះ​ចូលទៅ​​កាប់​ឈើនៅទឹក​ដី​ប្រទេស​ជិតខាងមួយនេះដោយខុសច្បាប់​។

​អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ លោក កេត សោផាន់ បានបញ្ជាក់​​ប្រាប់ ​វី.អូ.ឌី បែបនេះ​តាម​បណ្តាញ​ទំនាក់​ទំនងសង្គមនាព្រឹក​នេះ​។

អ្នកនាំពាក្យក្រសួងការបរទេស​ លោក កេត សោផាន់ ថាកន្លងមក ភាគីថៃបានបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាវិញជារឿយៗពាក់ព័ន្ធនឹងករណីផ្សេងៗ ហើយទន្ទឹមនឹងនេះដែរ ក្រសួងពាក់ព័ន្ធតែងតែរំឭកដល់ពលរដ្ឋខ្មែរកុំឲ្យចូលទៅកាប់ឈើ ឬប្រព្រឹត្តបទល្មើសខុសច្បាប់។​

កាលពីថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៩ ពលរដ្ឋ​ខ្មែរ ១២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន អំឡុង​ពេល​ពួកគេ​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នងឧទ្យានជាតិថាប់ឡាន ស្ថិត​ក្នុង​ស្រុកខុនបុរី នគររាជសីមា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ