លោក ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តព្រះសីហនុកំពុងតែមានការរីកចម្រើនគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ និងអគារនានា ហើយសង្ឃឹមថា ខេត្តនេះនឹងប្រែមុខមាត់ថ្មីបន្ថែមទៀតនៅពេលខាងមុខ។
នៅព្រឹកថ្ងៃទី២០ ខែមេសា នេះលោក ហ៊ុន ម៉ាណែត កូនប្រុស លោក ហ៊ុន សែន បានទៅសម្ពោធសមិទ្ធផលនៅក្នុងវត្តពោធិ៍អណ្តែត ស្ថិតនៅក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់។ ក្នុងឱកាសនោះ លោកក៏បានលើកឡើងថា ខេត្តនេះកំពុងតែរីកចម្រើនយ៉ាងគំហុក ដែលមានសំណង់ អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ កំពុងរីកដុះដាលនៅមាត់សមុទ្រ។ នេះបើតាមគេហទំព័ររបស់ក្រសួងព័ត៌មាន។
លោក ហ៊ុន ម៉ាណែត បង្ហាញការជឿជាក់ទៀតថា ខេត្តនេះ នឹងប្រែមុខមាត់ថ្មីបន្ថែមទៀត នៅពេលខាងមុខ។