មន្ត្រី​ទូត​ថៃ​តស៊ូ​ក្ដី​ជាមួយ​កម្ពុជា​លើ​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ទទួល​មរណភាព

មន្ត្រី​ការទូត​ជាន់​ខ្ពស់​ថៃ​មួយ​រូប លោក វីរៈឆ័យ ផ្លាសៃ (Virachai Plasai) ដែល​​បាន​ដឹកនាំ​តស៊ូ​ក្ដីលើ​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ជាមួយ​កម្ពុជា​នោះ បាន​បាត់​បង់​ជីវិត​ហើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ បាងកក ប៉ុស្តិ៍។

តុលាការបញ្ជាឲ្យ​ចាប់ខ្លួនលោក សម រង្ស៊ី និង​មេដឹកនាំបក្សប្រឆាំង ៧រូប​ទៀត

តុលាការ​កម្ពុជា បាន​សម្រេច​ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ​សម រង្ស៊ី និងអតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ៧រូបទៀត ដោយ​ចោទ​ថា «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

ព្រះ​មហាក្សត្រ និង​មាតា​ទ្រង់​យាង​ចាក​ចេញ​ពី​កម្ពុជា​ទៅ​ពិនិត្យ​ព្រះ​​រាជ​សុខភាព​នៅ​ចិន

ព្រះ​មហាក្សត្រ​កម្ពុជា និង​ព្រះ​មាតា​របស់​ទ្រង់ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ផ្ទះពលរដ្ឋ២១ខ្នងនៅបន្ទាយមានជ័យខូចខាតដោយសារខ្យល់កន្ត្រាក់

របាយការណ៍សមត្ថកិច្ចបង្ហាញថា យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២១ខ្នងនៅក្នុងខេត្តបន្ទាយមានជ័យរងការខូចខាត ដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៥ និង នៅថ្ងៃទី១៦ខែមីនា។​

មន្ត្រីអគ្គិសនីកម្ពុជា កំពុងតបណ្ដាញអគ្គិសនី នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។

ថ្ងៃអាទិត្យស្អែក​អគ្គិសនីផ្អាកផ្គត់ផ្គង់៣តំបន់នៅភ្នំពេញនិងខេត្តកណ្តាល​

អគ្គិសនីកម្ពុជាបានជូនដំណឹងថា នៅថ្ងៃអាទិត្យទី១៧ខែមីនាស្អែកនេះ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ចំនួន៣ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល។

កូរ៉េខាងត្បូងផ្តល់កម្ចីឲ្យកម្ពុជា៧០០ លានដុល្លារ

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា សាធារណរដ្ឋកូរ៉េ បានផ្តល់កម្ចីសរុប ៧០០លានដុល្លារ ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងសុខមាលភាពសាធារណៈជាដើម សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

វៀតណាម​គ្រោង​យក​ទូរសព្ទ​ស្មាតហ្វូន​លក់​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ​

អនុប្រធាន​ក្រុម​ហ៊ុន Bkav corporation លោក Le Than Nam បាន​ប្រាប់​ VOD ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ Digital Cambodia 2019 នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ​ថា​ នៅ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​សិក្សា​ពី​ទីផ្សារ​ស្មាតហ្វូន​របស់​កម្ពុជា ខណៈ​លោក​រំពឹង​ថា​ ប្រហែល​ចុង​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ​​ក្រុម​ហ៊ុន​អាច​នឹង​នាំ​ចូល​ទូរស័ព្ទ​ខ្លួន​មក​កាន់​ទី​ផ្សារ​កម្ពុជា​បាន​។

កូរ៉េ​ខាងត្បូង​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ប្រមាណ​៧​លាន​ដុល្លារ​

កូរ៉េខាងត្បូងតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្ដល់ជំនួយប្រមាណ៧លានដុល្លារ សម្រាប់កសាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា។

សាលារាជធានី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មិន​ទាន់​ផ្តល់​ព័ត៌មាន​​ទាក់ទង​មន្ត្រី​ជំរឿន​

សាលារាជធានីភ្នំពេញអំពាវនាវឲ្យប្រជាពលរដ្ឋទាក់ទងទៅមន្ត្រីជំរឿន ដើម្បីបញ្ចប់ជំរឿននៅថ្ងៃនេះ តាមទីកន្លែងដែលខ្លួនរស់នៅ។

ផល​​ចំណេញ​​សុទ្ធ​​របស់​​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​​ភ្នំពេញ​​កើន​​ឡើង​​ទ្វេ​ដង​​ក្នុង​​ឆ្នាំ​​២០១៨​

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​ប្រកាស​ពី​ផល​ចំណេញ​សុទ្ធ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៨ ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១៩លានដុល្លារអាមេរិក ឬ​កើន​ឡើង​ដល់​ទៅ១៣៤​ភាគរយ​ឯណោះ ​បើ​ធៀប​នឹង​ផល​ចំណេញ​នៅ​ក្នុង​ឆ្នាំ​២០១៧។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ