FB មាន​បញ្ហា​ពេញ​ពិភពលោក​ប៉ះពាល់​ដល់ WhatsApp និង Instagram

អ្នកប្រើប្រាស់ហ្វេសប៊ុក (FB) ទូទាំងពិភពលោកបានរាយការណ៍ថា ពួកគេកំពុងតែមានបញ្ហាក្នុងការប្រើប្រាស់ ហើយក្នុងពេលជាមួយកម្មវិធីរបស់ក្រុមហ៊ុនហ្វេសប៊ុកមាន WhathsApp និង Instagram ក៏កំពុងជួបបញ្ហាដែរ។​ នេះបើយោងតាមគេហទំព័រ Downdetector។

ជំងឺគ្រុនឈាមអាចនឹងផ្ទុះឡើងនៅឆ្នាំ២០១៩នេះ

ក្រសួងសុខាភិបាលបានប្រកាសថានៅឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមអាចនឹងផ្ទុះឡើង​ដែលតម្រូវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ចូលរួមបំផ្លាញជម្រកមូសខ្លា។

សហព័ន្ធ​សហជីព​កម្ពុជា​ស្នើ​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ករណី​ស្លាប់​មន្ត្រី​របស់​ខ្លួន​

សហព័ន្ធសហជីពកម្ពុជា លើកឡើងថា ករណីស្លាប់លោក រ៉ុង បញ្ញា ដែល​ជាមន្ត្រី​របស់​សហព័ន្ធសហជីពកម្ពុជា គឺមានការសង្ស័យជាច្រើន ដោយថា អាចមិនមែនជាករណី​គ្រោះ​ថ្នាក់​ចរាចណ៍ធម្មតា។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​គ្រោង​មក​កម្ពុជា​នា​ចុង​ខែ​មេសា​

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀតនាចុងខែមេសាខាងមុខនេះ។

សកម្មជន​ដី​ធ្លី​សហគមន៍​បឹងកក់​ស្នើ​ទៅ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​ពួក​គេ​

សកម្មជនដីធ្លីសហគមន៍បឹងកក់ស្នើទៅសាលាដំបូងរាជធានីភ្នំពេញឲ្យទម្លាក់បទចោទប្រកាន់មកលើពួកគេ ដោយថា ពួកគេមិនប្រើប្រាស់អំពើហិង្សាទៅលើអតីតសកម្មជនដីធ្លីម្នាក់ទៀតនោះទេ ។

ផល​​ចំណេញ​​សុទ្ធ​​របស់​​កំពង់ផែ​​ស្វយ័ត​​ក្រុង​​ព្រះសីហនុ​​កើន​​ឡើង​​ជិត​​៧០​​ភាគរយ​​ក្នុង​​ឆ្នាំ​​២០១៨​

ក្នុង​របាយការណ៍​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​ពេញ​មួយ​ឆ្នាំ​២០១៨ ​ខ្លួន​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​៦៨លាន​៧សែនដុល្លារអាមេរិក ក្នុង​នោះ​ទទួល​បាន​ផល​ចំណេញ​សុទ្ធ​​សរុប​បន្ទាប់​ពី​បង់​ពន្ធ ​ប្រមាណ​១០លាន៥សែនដុល្លារ កើន​ឡើង​ជាង​​៤លាន២សែនដុល្លារ​ពី​ឆ្នាំ​២០១៧។

កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ

២​​ខែ​​ដើម​​ឆ្នាំ​​នេះ​ រដ្ឋ​​ប្រមូល​​ពន្ធ​​កើន​​ឡើង​​ប្រមាណ​​១៤​ភាគ​រយ​

រដ្ឋាភិបាល​ប្រកាស​ថា ​ការ​ប្រមូល​ពន្ធ​រយៈ​ពេល​២​ខែ​នៃ​ឆ្នាំ​២០១៩​នេះ​ កើន​ឡើង​ជាង​៤៣លានដុល្លារ​​ ដែល​ស្នើ​នឹង​១៤​​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ក្រសួង​ធនធានទឹក​៖​ អាកាសធាតុ​នឹង​ក្ដៅ​ហួតហែង​ខ្លាំង​ក្នុង​កំឡុង​ខែ​មេសា​ និង​ឧសភា​

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះកាលពីម្សិលមិញបានឲ្យដឹងថា រដូវប្រាំងឆ្នាំនេះនឹងអូសបន្លាយដល់ពាក់កណ្ដាលខែឧសភា។ សីតុណ្ហភាពជាមធ្យមទូទាំងប្រទេសគឺចន្លោះ ៣៦ ទៅ៣៨អង្សា ប៉ុន្តែ ខែមេសា និងឧសភា នឹងឡើងដល់៤០ ទៅ៤២អង្សានៅតំបន់ទំនាបកណ្ដាលពាយព្យ និងខ្ពង់រាបភាគខាងជើង ហើយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់អាចកើតមានច្រើនជាងបណ្ដាឆ្នាំកន្លងទៅ។

សាលា​ដំបូង​សម្រេច​ឃុំ​​ខ្លួន​ ឧកញ៉ា​ គិត ធាង​ ជា​បណ្ដោះ​អាសន្ន​​

តាមការចុះផ្សាយរបស់​គេហទំព័រនគរបាល​ជាតិ លោក គិត​ ធាង ត្រូវបានចោទ​ប្រកាន់​ពី​បទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត» ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្តរ៉ក់ កាលពីថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។ ប្រភពដដែលឲ្យដឹងថា លោក គិត ធាង ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ PJ ដើម្បី​រង់ចាំ​ជំនុំជម្រះ​ជា​ក្រោយ​តាម​នីតិវិធី។

ចិន​ ស្នើ​​ខ្ចី​បដិមា​ពី​កម្ពុជា​ទៅ​តាំង​ពិព័រណ៍​នៅ​ប្រទេស​របស់​ខ្លួន​

អាជ្ញាធរជាតិអប្ស​រាបានផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កាលពីម្សិលមិញនេះ អនុប្រធាន នៃពិព័រណ៍សិល្ប:ចិន លោក CHOU Ming បានជួបពិភាក្សាជាមួយលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដើម្បីស្នើខ្ចីរូបបដិមាខ្មែរពីប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតាយកទៅតាំងពិព័រណ៍នៅប្រទេសចិនដែលគ្រោងធ្វើនៅខែឧសភាខាងមុខនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ