គណបក្សអំណាចខ្មែរទាមទារឲ្យលោក​ ឱម យ៉ិនទៀង​ បកស្រាយរឿងចែកស្រោមសំបុត្រទៅកងទ័ព

គណបក្សអំណាចខ្មែរបានដាក់លិខិតមួយច្បាប់​ទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។ក្នុងលិខិតចុះថ្ងៃទី៨ខែមេសា លោក សួន សេរីរដ្ឋា ប្រធានគណបក្សបានសរសេរថាលោកបានដឹងតាមប្រព័ន្ធ​សង្គមហ្វេសប៊ុកនូវព័ត៌មាននិងរូបភាព ដែលលោក ឱម យ៉ិន ទៀង បានដឹកនាំមន្រ្តីអង្គភាព ចុះទៅសួរ​សុខទុក្ខកងទ័ពនៅខេត្តព្រះវិហារនិងបានចែក​ស្រោមសំបុត្រជូនគ្រួសារនាយទាហាននិងពលទាហានកង​ពលធំអន្តរាគមន៍លេខ៣ ប្រចាំខេត្តព្រះវិហារ។ លោកស្នើឲ្យប្រធានអង្គភាពនេះបកស្រាយថាតើក្នុងស្រោមសំបុត្រនោះជាអ្វី។

មេធាវីថា​លោក​ ស៊ុត ឌីណា ទទួល​ស្គាល់​ថា​លោក​បានប្រព្រឹត្តកំហុសរដ្ឋបាលខ្លះៗ

មេធាវី​ការពារ​ឲ្យ​ដឹង​ថាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា បាន​អះអាង​នៅចំពោះមុខ​ចៅក្រមស៊ើបសួរថា​លោក​ទទួល​ស្គាល់ថា​លោ​ក​បានប្រព្រឹត្ត”កំហុស​រដ្ឋបាលខ្លះៗ”​ ដោយសារ​លោក​​មិនមាន”បទពិសោធន៍ច្រើន”​ក្នុងការងារ​កាទូត។​​កាលពីថ្ងៃ​ព្រហស្បតិ៍ ចៅក្រមស៊ើប​សួរលោក លាង សំណាត់ បានសម្រេចបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាង​ត្បូងលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរអស់រយៈពេល១ថ្ងៃពេញ ពាក់​​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​​អង្គភាពប្រឆាំងអំពើពុករលួយ(ACU)។​

លោក ស៊ុត ឌីណា ពេល​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិិ៍​នេះ

តុលាការសម្រេចឃុំខ្លួនលោក ស៊ុត ឌីណា បណ្ដោះអាសន្ន

ភ្នំពេញសម្រេចបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរអស់រយៈពេល១ថ្ងៃពេញ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ លោកត្រូវបានបញ្ជូនខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញនៅម៉ោងប្រមាណ៧ល្ងាចនេះ។

ប្រធាន​ACUថាកំពុង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​​ការលាក់លុយក្រៅប្រទេស​របស់​រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ(ACU) លោក ឱម យ៉ិនទៀង នារសៀល​នេះ​លើកឡើងថាលោកបាន​ដឹងពីឯកសារ​​​ដែល​បង្ហាញ​​ថា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ​បាន​ទិញភាគហ៊ុន​នៅក្រៅ​ប្រទេស ដែល​ត្រូវ​បានចាត់ទុក​ថា​ជា​មធ្យោបាយ​មួយ​នៃ​ការលាក់លុយក្រៅប្រទេស​ហើយ​ថា​អង្គភាព​​កំពុង​ផ្ទៀងផ្ទាត់​លើ​ករណីនេះ។

អង្គភាពប្រឆាំងអំពើពុករលួយ​ថា​លោក ស៊ុត ឌីណា មាន​ត្បូង​៥០០គ្រាប់និងដី១០កន្លែងថែមទៀត​

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ លោក ឱម យ៉ិន​ទៀង បាន​បញ្ជាក់ថា​អង្គភាព​បាន​ដឹង​ថា​​​លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាង​ត្បូង មាន​ដី១០កន្លែងធំៗ​និង​ត្បូង​ប្រមាណ​៥០០គ្រាប់ បន្ថែម​លើ​លុយ​សុទ្ធក្រៅធនាគារ​ជាង​៧លានដុល្លារអាមេរិក។​លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ ពេលត្រូវនាំខ្លួនចូលទៅក្នុងសាលាដំបូងរាជធានី លោក ស៊ុត ឌីណា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា នេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក។​

អង្គភាពប្រឆាំងអំពើពុករលួយនឹងបន្ត​ស៊ើប​អង្កេត​បទល្មើសបន្ថែម​ទៀត​ ករណី​​លោក ស៊ុត ឌីណា​

ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឲ្យដឹងថាអង្គភាព​នឹង​បន្ត​ស៊ើប​អង្កេត​បន្តទៀត ករណី​​លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ក្រោយ​ពី​អង្គភាពស្នើ​តុលាការ​ចោទប្រកាន់​រូបលោក​ចំនួនពីរ​ករណីជាមុនសិន។​ ​​ក្នុង​សន្និសីទ​សារព័ត៌មាន ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ លោក​ ឱម យ៉ិន​ទៀង បានថ្លែង​ថាអង្គភាព​​​បាន​ស្នើ​តុលាការ​ចោទប្រកាន់​ លោក ស៊ុត ឌីណា ដែលអង្គភាពបានឃាត់ខ្លួនកាលពីថ្ងៃច​ន្ទ​ ចំនួន​ពីរ​បទល្មើស​គឺ​កេងយក​ផល​ប្រយោជន៍ដោយខុសច្បាប់​និង​រំលោភ​អំណាច​ដោយ​មានប្រសិទ្ធភាព។

ក្រុមគ្រួសារថារដ្ឋមន្រ្តីការបរទេស ហៅ​លោក ស៊ុត ឌីណា ​មក​ប្រជុំនៅកម្ពុជា មុន​ពេល​ឃាត់ខ្លួន​

ឪពុកម្តាយ​​របស់​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដែលអង្គភាពប្រឆាំងអំពើ​ពុក​រលួយ(ACU)បានឃាត់ខ្លួនកាលពីថ្ងៃច​ន្ទ​ បាន​អះអាង​ថា​កូនប្រុស​ត្រូវ​បាន​ហៅ​មក​ប្រជុំ​នៅ​កម្ពុជា មុន​ពេល​ត្រូវ​បាន​ឃាត់ខ្លួន​សាកសួរ។ម្តាយ​របស់​លោក ស៊ុត ឌីណា អ្នក​ស្រី យ៉ាំ ឈីវអេង អាយុ​៦៧ឆ្នាំ ប្រាប់វីអូឌី​ក្នុងបទសម្ភាសន៍មួយនៅថ្ងៃ​ព្រហស្បតិ៍នេះ​​ថា​លោក ស៊ុត ឌីណា ត្រូវបានអតីត​រដ្ឋមន្រ្តីការបរទេស​ លោក ហោ ណាំហុង​ ហៅ​មកប្រជុំ​នៅកម្ពុជា ហើយ​ត្រូវបាន​ឃាត់ខ្លួន​នៅព្រឹកថ្ងៃ​ចន្ទ នៅក្រសួងការបរទេស។

អង្គភាពប្រឆាំងអំពើពុករលួយថាលោក ស៊ុត ឌីណា មានលុយជាង៧លានដុល្លារនិងមាសជិត១៣គីឡូ

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឲ្យដឹងថាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ដែលអង្គភាពបានឃាត់ខ្លួនកាលពីថ្ងៃច​ន្ទ​ មានលុយចំនួន៧,២លានដុល្លារអាមេរិកនិងមានមាស៣៣៩តម្លឹងឬស្មើនឹងជិត១៣គីឡូក្រាម។ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថាយោងតាមការចុះស៊ើបអង្កេតរបស់ACU នៅក្នុងប្រទេសនិងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងចម្លើយសារភាពរបស់លោក ស៊ុត ឌីណានិងសាក្សីជាច្រើនទៀត អង្គភាពបានរកឃើញថាលោក ស៊ុត ឌីណា មានលុយនៅក្រៅធានាគារចំនួន៧,២លានដុល្លារនិងមានមាស១២,៤៧គីឡូក្រាម។

លោក ស៊ុត ឌីណា ពេល​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិិ៍​នេះ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ថា“អយុត្តិធម៌ណាស់”

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ ហើយលោកបានស្រែកថា ករណីនេះជារឿង “អយុត្តិធម៌”។ កាលពីព្រឹកថ្ងៃចន្ទ អង្គភាពប្រឆាំងអំពើពុករលួយបាននាំខ្លួនលោក ស៊ុត ឌីណា ពីក្រសួងការបរទេសកម្ពុជាទៅកាន់អង្គភាព ដើម្បីសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់អំពើពុករលួយ។

ឪពុកម្តាយ​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង អំពាវនាវ​ឲ្យ​នាយករដ្ឋមន្រ្តីជួយកូនប្រុស​

ឪពុកម្តាយ​របស់​ឯកអគ្គរាជទូតខ្មែរប្រចាំប្រ​ទេស​កូរ៉េខាងត្បូងដែលកំពុង​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​អំពើ​​ពុក​រលួយ​ ​​បាន​ចេញ​មុខសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជួយ​ឲ្យ​កូនប្រុស​​បាន​រួចខ្លួនពីការ​ចោទប្រ​​កាន់និង​អះអាងថា​កូន​របស់​គាត់មិន​បាន​ប្រ​ព្រឹត្តដូច​ការចោទប្រ​កាន់​នោះទេ​។ឯកអគ្គរាជទូតខ្មែរប្រ​ចាំប្រ​ទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រ​ឆាំងអំពើពុក​រលួយ​ឃាត់​ខ្លួន​កាលពីព្រឹកថ្ងៃចន្ទ តាម​បណ្តឹង​របស់​ប្រជា​ពលរដ្ឋមួយ​ចំនួន​។ រហូត​មក​ដល់​ពេលនេះ អង្គភាព ​​មិន​ទា​ន់​ទម្លាយ​ថា​​ជា​អំពើ​ពុករលួយ​លើ​បញ្ហាអ្វីនោះទេ ហើយ​​លោក ស៊ុត ឌីណា នឹង​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​​នៅ​​ពេលណានោះទេ​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ