រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​​បន្ត​បិទ​តំបន់​ក្រហម​និង​លឿងទុំ​១​សប្ដាហ៍​ទៀត​ ដើម្បី​កាត់​ផ្ដាច់​ការ​ចម្លង​ជំងឺ​កូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញ បន្តបិទខ្ទប់ «តំបន់ក្រហម» និង «តំបន់លឿងទុំ» បន្ថែម១សប្តាហ៍ទៀត ដើម្បីត្រៀមកាត់ផ្តាច់​​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ។

មណ្ឌលអប់រំកែប្រែទី២

អាជ្ញាធរ​ជម្លៀស​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​ពី​ពន្ធនា​គារ​ខេត្ត​ព្រះសីហនុ​ទៅ​ខេត្ត​កំពត​ ក្រោយ​​ផ្ទុះ​កូវីដ-១៩

អាជ្ញាធរខេត្តព្រះសីហនុ បានជម្លៀសអ្នកជាប់ឃុំ​ជាស្ត្រីចំនួន១៤៦​នាក់ចេញពីពន្ធនាគារខេត្តព្រះសីហនុ ទៅឃុំខ្លួននៅឯពន្ធនាគារខេត្តកំពតវិញ ខណៈអាជ្ញាធរ​​ពាក់ព័ន្ធក៏បានត្រៀមដោះ​លែងអ្នកទោស​ស្រាលៗប្រមាណ​៨០​នាក់ផងដែរ​ ​ក្រោយពី​ផ្ទុះជំងឺកូវីដ-១៩ នៅក្នុង​ពន្ធនាគារខេត្តព្រះសីហនុ។

ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​អំឡុង​វិបត្តិ​កូវីដ-១៩​

ជនជាតិដើមភាគតិចមួយចំនួនអះអាងថា កំពុងជួបបញ្ហាប្រឈមច្រើនក្នុងជីវភាព​ ជាពិសេសខ្វះខាត​ស្បៀងនិងបញ្ហាបំណុលធនាគារក្នុង​អំឡុងពេលមាន​វិបត្តិនៃជំងឺកូវីដ-១៩។

គម្រោង​វិនិយោគ​ធំ​មួយ​ដែល​លុប​សមុទ្រ​ក្នុង​ខេត្ត​កំពត​នៅ​តែ​បន្ត ខណៈ​វិវាទ​នឹង​សហ​គមន៍​នៅ​តែ​មាន​

​គម្រោង​វិនិយោគកំពង់ផែ និង​តំបន់​សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកំពត ​របស់​ក្រុម​ហ៊ុនអតីតសមាជិកព្រឹទ្ធសភា​មួយរូប នៅតែបន្តតាមការគ្រោងទុក បើទោះ​ជា​គម្រោងនេះត្រូវបានសហគមន៍អះអាងថា នៅមានវិវាទ​ពាក់ព័ន្ធការ​លុបសមុទ្រ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់ជីវភាពរស់នៅរបស់ពួកគាត់ក្តី។​

រដ្ឋាករ​ទឹក​នឹង​​បង់​ថ្លៃ​ទឹក​ដល់​អ្នក​ជួល​ផ្ទះ​ជាង​៨០០​កន្លែង​នៅ​តំបន់​បិទ​ខ្ទប់​រយៈ​ពេល​៣​ខែ ​​

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតចំនួន៣ខែ ដល់កម្មករ សិស្ស-និស្សិត ដែលជួលផ្ទះជាង៨០០កន្លែង ស្ថិតនៅតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់ ខណៈពលរដ្ឋនៅតំបន់នេះមួយចំនួន​ចង់ឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ឱ្យបានច្រើនជាងនេះ។ ​

មន្ត្រី​ជំនាញ​បញ្ជូន​អ្នក​ផ្ទុក​កូវីដ-១៩​មួយ​គ្រួសារ​ទៅ​ព្យាបាល​ ក្រោយ​សាច់​ញាតិ​ម្នាក់​​រិះគន់​​​ថា​ទុក​ពួក​គេ​ចោល​

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា សមាជិកគ្រួសារដែលផ្ទុកជំងឺកូវីដ-១៩ ចំនួន៤នាក់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យត្រឹមត្រូវរួចរាល់ហើយ។

អាជ្ញាធរ​រាជ​ធានី​បន្ត​ហាម​លក់​ដូរ​គ្រឿង​ស្រវឹង​​២​សប្តាហ៍​ទៀត​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​​កូវីដ-១៩​

រដ្ឋបាលរាជធានីភ្នំពេញ ឱ្យអាជីវករផ្អាកលក់ដូរគ្រឿងស្រវឹង២សប្តាហ៍បន្ថែមទៀត និងព្រមានចាត់វិធានការច្បាប់លើអ្នកលក់អំឡុងពេលហាមឃាត់នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

នាយក​រដ្ឋ​មន្រ្តី​ទទូច​ឱ្យ​ម្ចាស់​ផ្ទះ​ជួល​លើក​លែង​ដល់​កម្មករ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ បានអំពាវនាវទៅម្ចាស់ផ្ទះជួលទាំងអស់កុំឱ្យទារថ្លៃឈ្នួលផ្ទះពីកម្មករ-កម្មការិនីដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

អាជីវករ​មួយ​ចំនួន​នៅ​ភ្នំពេញ​បារម្ភ​បញ្ហា​ជីវភាព​និង​បំណុល ខណៈ​អាជ្ញាធរ​បន្ត​វិធាន​បិទ​ខ្ទប់​តំបន់​ខ្លះ​និង​ផ្សារ​

អាជីវករមួយចំនួននៅរាជធានីភ្នំពេញ បានបង្ហាញការ​​ព្រួយ​បារម្ភពីបញ្ហាជីវភាពនិងបំណុលធនាគារ ស្របពេលផ្សារមួយចំនួននៅបន្តបិទបន្ថែមមួយសប្តាហ៍ទៀត ដោយ​​​អាជ្ញា​ធរអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

អាជ្ញាធរ​បារម្ភ​ផ្ទុះ​ជំងឺ​កូវីដ-១៩​ឡើង​វិញ​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​ បើ​​ពលរដ្ឋ​មិន​ចូល​រួម​អនុវត្ត​វិធាន​សុខា​ភិបាល

មន្ត្រីរដ្ឋាភិបាល​​មួយចំនួនបារម្ភថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ អាចផ្ទុះឡើងក្នុង​​ទ្រង់ទ្រាយធំឡើង​វិញ បើ​ពលរដ្ឋមិនចូលរួមគោរពវិធានការសុខាភិបាល អំឡុងពេលរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ