ក្រសួង​ពាណិជ្ជ​កម្ម​ច្រាន​ចោល​ព័ត៌មាន​ដែល​ចោទ​ខ្លួន​​ថា​លក់​ស្បៀង​នៅ​តំបន់​ក្រហម​ផ្ទុយ​ពី​វិធាន​រដ្ឋា​ភិបាល​

ក្រសួងពាណិជ្ជកម្ម បានច្រានចោលព័ត៌មានមិនពិត​ដែលចោទថា ក្រសួងលក់ស្បៀង​ជូន​ពលរដ្ឋ​នៅ​ក្នុង​តំបន់ក្រហម មិនត្រឹមត្រូវតាមតួនាទី និងដើរតួនាទី​ជំនួសអាជីវករ ផ្ទុយពីវិធានរដ្ឋាភិបាល។

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បន្ត​សុពល​ភាព​លិខិត​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទ​ខ្ទប់​

អាជ្ញាធរ​បន្តផ្តល់​សុពលភាពលិខិតអនុញ្ញាតធ្វើដំណើរក្នុងតំបន់បិទខ្ទប់នៃភូមិសាស្រ្តរាជធានី​ភ្នំពេញ រហូត​ដល់ថ្ងៃ​ពុធសប្តាហ៍ក្រោយ។

រដ្ឋា​ភិបាល​​​ពង្រឹង​វិធាន​ការ​ទប់​ស្កាត់​កូវីដ-១៩​នៅ​តំបន់​​​បិទ​​ខ្ទប់​ ខណៈ​​ពលរដ្ឋ​នៅ​ទី​នោះ​ត្អូញត្អែរ​​ពី​បញ្ហា​​ជីវ​ភាព​

រដ្ឋាភិបាលបន្តណែនាំដល់អភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈកម្មករនិងប្រជាពលរដ្ឋមួយចំនួនដែលកំពុងជាប់នៅកន្លែងបិទខ្ទប់​ត្អូញត្អែរពីការខ្វះខាតជីវភាព។

គ្រឿងស្រវឹងជាច្រើនមុខដែលបានដាក់តាំងលក់នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរ​ឱ្យ​​បន្ត​​ផ្អាក​​ការ​​លក់​​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​រាជ​ធានី​ភ្នំពេញ​

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំជាថ្មីឱ្យ​បន្ត​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ផ្អាក​ការ​ទទួល​អតិថិជន​ដែល​ចូលទៅទទួលទានអាហារនិងភេសជ្ជៈនៅនឹងកន្លែងលក់ រយៈពេល២សប្តាហ៍បន្ថែមទៀត ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សង្គម​ស៊ីវិល​ថា​ អាជ្ញាធរ​អាច​រៀប​ចំ​ទីតាំង​​លក់​ដូរ​ជូន​ពលរដ្ឋ​តាម​វិធាន​សុខា​ភិបាល​ ជាជាង​ការ​បិទ​ផ្សារ​រដ្ឋ​និង​ផ្សារ​តូច​តាច​ទាំង​ស្រុង

សង្គមស៊ីវិលបានលើកឡើងថា អាជ្ញាធរក្រុងភ្នំពេញអាចរៀបចំទីតាំងសមស្របណាមួយ​សម្រាប់លក់ដូរទំនិញដែលជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋអំឡុងពេលបិទខ្ទប់ក្រុងភ្នំពេញនិងក្រុងតាខ្មៅ ល្អជាងការសម្រេចបិទផ្សារលក់ដូររបស់រដ្ឋឬផ្សារមិនរៀបរយទាំងស្រុង។

ពលរដ្ឋ​តំបន់​ក្រហម​ស្នើ​អាជ្ញាធរ​ចុះ​យក​សំណាក​​ធ្វើ​តេស្ត​​កូវីដ-១៩​​ដល់​មូលដ្ឋាន ​​​

សង្គមស៊ីវិលនិងប្រជាពលរដ្ឋស្នើទៅអាជ្ញាធររៀបចំឱ្យមានការរក្សាគម្លាតសង្គម និង​ត្រូវចុះយកសំណាកធ្វើតេស្តកូវីដ-១៩ ដល់មូលដ្ឋានដែលពលរដ្ឋរស់នៅ ចៀសវាង​​ការប្រមូលផ្តុំមនុស្សច្រើនដែលធ្វើឱ្យពួកគាត់បារម្ភខ្លាចឆ្លងជំងឺនេះបន្ថែមទៀត។

រដ្ឋា​ភិបាល​ផ្តល់​ដី​ជាង​២​ហិកតា​ឱ្យ​​រដ្ឋបាល​ខេត្ត​តាកែវ​ធ្វើ​កន្លែង​បូជា​សព​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​

រដ្ឋាភិបាលឯកភាពផ្តល់ដីទំហំជាង​២ហិកតាសម្រាប់​រដ្ឋបាលខេត្តតាកែវ សាងសង់ឈាបនដ្ឋាន​បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩។

កម្មករ​សំណង់​មួយ​ក្រុម​​អំពាវនាវ​រក​ជំនួយ​​ស្បៀង​​​បន្ទាន់​ពី​រដ្ឋាភិបាល​ក្រោយ​ក្រុម​ហ៊ុន​ផ្អាក​ការងារ

​​កម្មករ​សំណង់​មួយក្រុមស្នាក់នៅ​ក្នុង​អគារ​កំពុងសាងសង់របស់ក្រុមហ៊ុនចិនមួយកន្លែងនៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ បានអំពាវនាវរ​ក​ជំ​នួយស្បៀងពីអាជ្ញាធរ ដោយថា ពួកគេជិត៣០នាក់នឹងដាច់ស្បៀងត្រឹម២ថ្ងៃទៀត បើគ្មានការជួយឧបត្ថម្ភបន្ទាន់ទេនោះ ខណៈក្រុមហ៊ុនបានផ្អាកការងារជាងមួយសប្តាហ៍មកហើយ។

អាជ្ញាធរ​រាជធានី​ អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ឯកជន​បញ្ចេញ​រថយន្ត​ដឹក​ស្បៀង​​លក់​​ជូន​ពលរដ្ឋ​

រដ្ឋបាល​រាជធានីភ្នំពេញ អំពាវនាវទៅក្រុមហ៊ុនឯកជនសហការជាមួយស្ថាប័នខ្លួន ក្នុងការចូលរួមបញ្ចេញរថយន្តចល័តលក់គ្រឿងឧបភោគបរិភោគ (ដូចផ្សារ Mart) ទូទាំងរាជធានីភ្នំពេញ ក្នុងតម្លៃសមរម្យ​ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបិទខ្ទប់រាជធានី ដោយសារ​ស្ថានភាពកូវីដ-១៩ កំពុងវាយលុកខ្លាំង។

រដ្ឋា​ភិបាល​លុប​ចោល​គម្រោង​ផ្គត់ផ្គង់​លុយ​៣០​ម៉ឺន​រៀល​ដល់​អ្នក​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូវីដ-១៩

លោ​កនា​យក​រដ្ឋមន្ត្រី​ ហ៊ុន សែន សុំកា​រយោ​គយល់​​ពីប្រជាពលរ​ដ្ឋចំពោះការដែលរដ្ឋាភិបា​លមិ​នបាន​ផ្គត់​ផ្គង់​ថវិកា​៣០ម៉ឺនរៀលក្នុង​​មួយ​គ្រួសារ សម្រាប់អ្នកធ្វើចត្តាឡីស័ក​ ទៅ​តាម​ការសន្យាកន្លងមក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ លើសពីការរំពឹងទុក ប៉ុន្តែរដ្ឋាភិបាល​ផ្តល់​ការ​ឧបត្ថម្ភជា​ស្បៀងអាហារជំនួសវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ