នាយក​​រដ្ឋ​មន្ត្រី​​ធ្វើ​ដំណើរ​​ទៅ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ខណៈ​​លោ​ក កឹម​ សុខា​ កំពុង​​ជួប​​ពលរដ្ឋ​​នៅ​​ទី​នោះ​​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃអង្គារ​នេះ កំពុង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ សួរសុខទុក្ខ និង​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ២ម៉ឺន​គ្រួសារដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់។

ព្រៃឡង់

រយៈ​ពេល​៩​ខែ​ ក្រសួង​​បង្ក្រាប​​បទ​ល្មើស​​ធនធាន​​ធម្មជាតិ​​នៅ​​តំបន់​​ព្រៃ​ឡង់​​ជិត​១​ពាន់​​ករណី​​

ក្រសួងបរិស្ថានឱ្យ​ដឹង​ថា ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ មន្ត្រី​ឧទ្យានុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​សហគមន៍​តំបន់ការពារធម្មជាតិ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជិត១ ០០០ករណី និង​រឹបអូស​បាន​វត្ថុ​តាង​នៃ​បទល្មើស​មួយចំនួន​ទៀត។

ពលករ​​កម្ពុជា​២៧​នាក់​​ទៀត​​ត្រូវ​​បាន​​បញ្ជូន​​ត្រឡប់​​មក​​មាតុភូមិ​​វិញ​

​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អេហ្ស៊ីប ​បាន​ជួយ​ពលរដ្ឋ​កម្ពុជា២៧នាក់ ឱ្យ​វិលត្រឡប់​ពី​ប្រទេស​ហ៊្ស​កដា​នី​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន។

អាជ្ញាធរ​​ថា​ ទឹក​ស្ទឹង​​ព្រែក​ត្នោត​​ស្រក​​ចុះ​​ខ្លាំង​ តែ​​ទឹក​​លិច​​ផ្ទះ​​ពលរដ្ឋ​​នៅ​​ខណ្ឌ​ដង្កោ​​ស្រក​យឺត​​

អាជ្ញាធរ​ខណ្ឌដង្កោ បាន​អះអាង​នៅ​ថ្ងៃនេះ​ថា ទឹកស្ទឹង​ព្រែកត្នោតបាន​ស្រក​ចុះ​ខ្លាំង ប៉ុន្តែកម្រិត​ទឹកភ្លៀង​ដែល​បាន​ហូរ​ជន់​លិច​ផ្ទះសម្បែង​ពលរដ្ឋ​នៅក្នុង​ខណ្ឌ​មួយ​នេះ បាន​ថមថយ​ក្នុង​កម្រិ​តយឺត​ៗ។

លោក ហ៊ុន សែនថា នឹងយកលុយជំនួយជិត៧លានដុល្លារជួយអ្នករងគ្រោះដោយទឹកជំនន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា គិតត្រឹមយប់ម្សិលមិញរដ្ឋាភិបាលទទួលថវិកាពីសប្បុរសជន បានចំនួនជិត៧លានដុល្លារ ហើយលោកថា នឹងយកលុយនោះជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់។​

លោកកឹម សុខា៖ពលរដ្ឋរងគ្រោះទឹកជំនន់ខ្វះខាតលើសពីស្បៀង

លោក កឹម សុខា អះអាងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ កំពុងតែខ្វះជម្រក ស្បៀងអាហារ ហើយអ្នកខ្លះមានជំងឺជាប់ខ្លួនមិនមានពេទ្យទៅព្យាបាលនោះទេ។​

មន្ទីរសាធារណការខេត្តព្រះវិហារហាមរថយន្តធុនធ្ងន់ធ្វើចរាចរណ៍លើផ្លូវជាតិចំនួន៥ខ្សែ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ហាមឃាត់បណ្តោះអាសន្ន មិនឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទចរាចរណ៍លើផ្លូវជាតិចំនួន៥ខ្សែ ដើម្បីថែរក្សាផ្លូវថ្នល់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈទឹកជំនន់កំពុងជន់លិច។

សួន​ច្បារ​សាធារណៈនៅជិតកាស៊ីណូណាហ្គាត្រូវ​បានផ្ទេរឱ្យ​ឧកញ៉ាម្នាក់

ផ្ទៃដីជាង ៨០០០ម៉ែត្រក្រឡា នៅកណ្តាលទីក្រុងភ្នំពេញ ត្រូវបានផ្តល់ទៅឱ្យអ្នកស្រី ជឹង សុភាព ដែលត្រូវគេស្គាល់ថាជាជំទាវម្នាក់ដ៏លេចធ្លោជាងគេនៅក្នុងប្រទេស ហើយក្រុមហ៊ុនរបស់អ្នកស្រីត្រូវគេអះអាងថាធ្លាប់បានចាក់លុប​បឹងកក់ រួមទាំងទទួលបានដីសម្បទានចំនួន ៣០០ ០០០ ហិកតាផងដែរ​។

នាយក​​រដ្ឋ​មន្ត្រី​ប្រតិកម្ម​​ទៅ​​នឹង​​អ្នក​​ដែល​​ថា​ ទឹក​ជំនន់​​នៅ​​ភ្នំពេញ​​មក​​ពី​​លុប​​បឹង​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​នៅ​រាជធានី​ភ្នំពេញ​ថា ការ​ជន់​លិច​លំនៅ​ដ្ឋាន​របស់​ពួក​គេ​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ មិនមែន​មក​ពី​លុប​បឹង​ដូច​អ្នករិះគន់​នោះ​ទេ។

អ្នកភូមិ​ម្នាក់​ជិះកង់​នៅមុខ​សាលាឃុំ​គោកចក ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ពលរដ្ឋ​​នៅ​​សង្កាត់​​មួយ​​ក្នុង​​ខេត្ត​សៀមរាប​ មិន​សូវ​​បាន​ដឹង​​ពី​​ការ​អនុវត្ត​​ថវិកា​​ឃុំ​/សង្កាត់​​

សៀមរាប​៖ ថវិកា​ឃុំ​/សង្កាត់ ជា​កញ្ចប់​មូលនិធិ​មួយ​ដែល​គ្រប់​ឃុំ​/សង្កាត់ ទទួល​បាន​ជា​រៀងរាល់​ឆ្នាំ​ពី​រដ្ឋាភិបាល ដើម្បី​ចំណាយ​លើ​ការងារ​រដ្ឋបាល ជាពិសេស​ការងារ​អភិវឌ្ឍ​ន៍​ភូមិ​ ឃុំ​/សង្កាត់ ដូចជា ការ​កសាង​ផ្លូវ ធ្វើ​ស្ពាន និង​ជួសជុល​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធនា​នា គោលបំណង​ជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ