ម្ចាស់​សិប្ប​កម្ម​​បិតស្រា​ម្នាក់​​ត្រូវ​បាន​តុលាការ​​​​ឃុំ​ខ្លួន​ ក្រោយ​​ពលរដ្ឋ​១០​នាក់​​ស្លាប់​ដោយ​សារ​ពុល​ស្រា​​​

តុលាការ​សាលាដំបូងខេត្តកំពត បានសម្រេច​ឃុំខ្លួន​​ម្ចាស់សិប្បកម្មបិតស្រា-សម្នាក់ជាបណ្តោះអាសន្ន​​ ក្រោយ​មាន​ហេតុការណ៍ពលរដ្ឋ១០នាក់ស្លាប់​និងជិត៦០នាក់ទៀត​បញ្ជូនទៅមន្ទីរពេទ្យ​ ដោយសារពុលស្រា ដែលសង្ស័យពាក់ព័ន្ធការផលិតរបស់ពួកគេ​។

រដ្ឋ​មន្ត្រី​​ជំរុញ​​អាជ្ញាធ​រ​ឱ្យ​ផ្អាក​​អាជីវ​កម្ម​បិត​​ស្រា​ដែល​គ្មាន​បច្ចេក​ទេស​ ក្រោយ​មាន​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវដាក់កម្លាំងឃ្លាំមើលនិងទប់ស្កាត់ការលក់ស្រាបិតឬស្រាលាយដែលគ្មានបច្ចេកទេសត្រឹមត្រូវ ​ ដើម្បីទប់ស្កាត់កុំឱ្យមានពលរដ្ឋរងគ្រោះដោយសារការពុលស្រាបន្តទៀត។

អាជ្ញាធរ​ខេត្ត​កំពត​ឃាត់​ខ្លួន​​អ្នក​ផលិត​ស្រា​២​នាក់​ ក្រោយ​​ពលរដ្ឋ​១០​នាក់​ស្លាប់​ដោយ​​ពុល​ស្រា-ស​

អាជ្ញាធរខេត្តកំពត បានឃាត់ខ្លួន​ម្ចាស់សិប្បកម្មផលិតស្រា-សចំនួន២នាក់ជាបណ្តោះអាសន្ន ក្រោយ​ពីពលរដ្ឋ​ចំនួន១០នាក់បាន​ស្លាប់ និងជាង៣០នាក់​ទៀតត្រូវ​បាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយ​សារ​ពុល​ស្រាស​ក្នុងកម្មវិធីបុណ្យសពមួយកន្លែងក្នុងខេត្តនេះ។

ពលរដ្ឋ​ខេត្ត​កំពង់​ស្ពឺ​មួយ​ចំនួន​ចាប់​ផ្តើម​រុះ​រើ​ផ្ទាំង​​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​​

អាជ្ញាធរខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ពលរដ្ឋមួយចំនួនបានរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរ នៅថ្ងៃអាទិត្យនេះ ក្រោយពីអាជ្ញាធរព្រមានចុះរុះរើ​​ដោយខ្លួនឯង ប្រសិនបើពលរដ្ឋមិនព្រមចូលរួមអនុវត្តតាម​។

អ្នក​ស្លាប់​ដោយ​​កូវីដ-១៩​ចំនួន​៩​នាក់​បន្ថែម​ទៀត​ ខណៈ​អ្នក​ឆ្លង​ថ្មី​មាន​ជាង​៥០០​នាក់​​

ក្រសួងសុខាភិបាល រកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ថ្មី ចំនួនជិត១០នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងដល់១៧៦នាក់ ខណៈអ្នកឆ្លងថ្មីជាង៥០០នាក់ ធ្វើឱ្យអ្នកឆ្លងសរុបកើនឡើងជាង២ម៉ឺន៥ពាន់នាក់។

សង្គម​ស៊ីវិល​សាទរ​​​វិធានការ​​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ដែល​លុប​​បំបាត់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​​កម្ម​ស្រាបៀរ​

អង្គការសង្គមស៊ីវិល គាំទ្រចំពោះរដ្ឋបាល​ខេត្តកំពង់ស្ពឺដែលធ្វើយុទ្ធនាការដកហូតនិងរុះរើ​​ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹងនៅក្នុងខេត្តនេះ ដោយ​ចាត់ទុកវិធានការរបស់អាជ្ញាធរខេត្ត​ថា ជា​ជំហានចាប់ផ្តើមដ៏ល្អមួយ​សម្រាប់កម្ពុជា។

ជ្រូកនាំចូលពីវៀតណាម

រដ្ឋ​មន្រ្តី​កសិកម្ម​ណែនាំ​​ដល់​អាជ្ញាធរព្រំដែន​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​ពី​វៀតណាម​

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ណែនាំ​ដល់អាជ្ញាធរនៅតាមព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ខណៈជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងវាយលុកសារជាថ្មីក្នុងប្រទេស​នេះ និងឆ្លងរាលដាលដល់ខេត្តចំនួន៩ ដែលមានព្រំប្រទល់​ជាប់ព្រំដែនជា​មួយកម្ពុជា។

ក្រសួង​​ឱ្យ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ម៉្យាង​កើត​លើ​សត្វ​គោ​ក្របី​ ខណៈ​ជំងឺ​នោះ​កំពុង​ឆ្លង​​នៅ​ប្រទេស​ជិត​ខាង​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់​បានចេញវិធានការបន្ទាន់​​មួយចំនួន ដើម្បី​ត្រួត​ពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាល «ជំងឺដុំពក​ស្បែក» លើសត្វគោក្របី (Lumpy Skin Disease-LSD) ខណៈជំងឺមួយនេះកំពុងរាលដាលលើសត្វគោក្របីនៅប្រទេសថៃនិងប្រទេសវៀតណាម។

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

មន្ត្រី​ស្នើ​ឱ្យ​ផ្អាក​ដឹក​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ទៅ​សវនាការ​ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ជិត​២០​នាក់​

​មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធនាគារ​ បានស្នើឱ្យ​​​ផ្អាកការដឹកជញ្ជូន​អ្នកជាប់ឃុំនៅពន្ធនាគារ​ព្រៃស រាជធានីភ្នំពេញ​ ឡើងសវនាការជាបណ្តោះអាសន្នសិន ក្រោយរកឃើញថា ​អ្នកជាប់ឃុំចំនួន១៨នាក់នៅ​​ក្នុងពន្ធនាគារនេះ​បានឆ្លងជំងឺកូវីដ-១៩ ។

ក្រសួង​ណែនាំ​ពលរដ្ឋ​បញ្ឈប់​ជា​បន្ទាន់​​ការ​ហូប​ស្រា-ស​និង​ស្រាថ្នាំ​ដែល​ផលិត​គ្មាន​បច្ចេក​ទេស​ ​

ក្រសួងសុខាភិបាល បានស្នើទៅកាន់ពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការទទួលទាន​​ស្រា-សឬ​ស្រាថ្នាំដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ស្របពេលអ្នកស្លាប់ដោយសារពុលស្រា-ស នៅខេត្តកណ្តាល បានកើនដល់១៣នាក់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ