តើលោកស្រី យីងឡាក់ គេចពីប្រទេសថៃបានដោយរបៀបណា?

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ វ័យ៥០ឆ្នាំ បានគេចចេញពីប្រទេស កាលពីចុងខែសីហា ដើម្បីគេចចេញពីទោសទណ្ឌនៃ​អំណាចសាលដីការបស់តុលាការកំពូលនៃប្រទេសនេះ។​

អារ៉ាប៊ីសាអ៊ូឌីត​ចាប់​ខ្លួន​ព្រះ​អង្គ​ម្ចាស់​ច្រើន​នាក់ ក្រោយ​បង្កើត​ក្រុម​ប្រឆាំង​អំពើ​ពុក​រលួយ

សេចក្ដី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា អារ៉ាប៊ីសាអ៊ូឌីត បាន​ចាប់​ខ្លួន​ព្រះ​អង្គ​ម្ចាស់ ១០​រូប និង​អតីត​រដ្ឋ​មន្ត្រី​រាប់​សិប​នាក់​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ក្នុង​ប្រតិបត្តិការ​បោស​សម្អាត​ដ៏​ធំ​មួយ ដែល​បាន​កើត​ឡើង​ភ្លាមៗ ក្រោយ​ពី​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​បង្កើត​ឡើង។

អាជ្ញាធរ​ម៉ាឡេស៊ី​ព្រមាន​ពលរដ្ឋ​អំពី​ជំនន់​ទឹក​ភ្លៀង​ធ្លាក់​ជោគ​ជាំ

សេចក្ដី​រាយការណ៍​ចេញ​ពី​ខាង​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ឧតុនិយមប្រទេស​នេះ​បាន​ព្យាករ​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់ បើ​ទោះ​បី​មាន​សញ្ញា​ថម​ថយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ក្ដី ខណៈ​ដែល​ជំនន់​ទឹក​ភ្លៀង​បណ្ដាល​ពី​ព្យុះ​ទីហ្វុង​ដំរី​នោះ បាន​ជន់​លិច​លង់​តំបន់​ប៉េណាំង​។

ព្យុះ​ទីហ្វុង​ដំរី​សម្លាប់​មនុស្ស​យ៉ាង​តិច​២៧​នាក់​នៅ​វៀតណាម

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ២៧​នាក់ ត្រូវ​បាន​សម្លាប់​នៅប្រទេស​វៀតណាម ដោយសារ​ព្យុះ​ទីហ្វុង​ដំរី ដែល​បាន​បោក​បក់​បង្ក​ជា​ព្យុះ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តាម​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

អារ៉ាប៊ីសាអ៊ូឌីត​បាញ់​ស្កាត់​គ្រាប់​មីស៊ីល​មួយ​ដើម​ដែល​បាញ់​សំដៅ​រដ្ឋ​ធានី​រីយ៉ាដ

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​បាញ់​ស្កាត់​ និង​បំផ្លាញ​គ្រាប់​មីស៊ីល​មួយ​គ្រាប់​នៅ​រដ្ឋ​ធានី​រីយ៉ាដ បន្ទាប់​ពី​គេ​ដឹង​ថា គ្រាប់​មីស៊ីល​នោះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ប្រទេស​យ៉េមែន ដែល​កំពុង​ហែក​ហួរ​ដោយ​ជម្លោះ។

សមត្ថកិច្ចជប៉ុន​ដកប័ណ្ណបើកបរពីមនុស្សចាស់​មានជំងឺវង្វេងរាប់ម៉ឺននាក់

អាជ្ញាធររបស់ជប៉ុន​បានរកឃើញថា មនុស្សចាស់ប្រមាណ ៣០ ០០០នាក់មានបញ្ហាជំងឺវង្វេងស្មារតី ត្រូវយកទៅសាកល្បងការចងចាំ ហើយអាចនឹងត្រូវដកហូតយកប័ណ្ណបើកបរ បើសិនជារកឃើញថា មានបញ្ហាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃពេលបើកបរ។​

តុលាការICCកំពុងតែស៊ើបអង្កេតករណីឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្រ្គានីស្ថាន

ស្ថាប័នអយ្យការនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ​(ICC) កំពុងតែបើកការស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្គានីស្ថាន។

អ្នកអត្ថាធិប្បាយតាមទូរទស្សន៍អេហ្ស៊ីបជាប់ពន្ធនាគារដោយសារជំរុញឲ្យមានការរួមភេទមុនរៀបការ

ស្ត្រីអ្នកអត្ថាធិប្បាយតាមទូរទស្សន៍ម្នាក់នៅអេហ្ស៊ីបជាប់ពន្ធនាគាររយៈពេល​៣ឆ្នាំ បន្ទាប់ពីនាងរៀបចំការពិភាក្សាមួយ ហើយមានការជំរុញលើកទឹកចិត្តឲ្យមានការរួមភេទ និង អាចមានផ្ទៃពោះឬ មានកូនមុនថ្ងៃរៀបការតាមប្រពៃណី។​

ហ្វីលីពីនលើកឡើងពីការប្រឆាំងអំពើពុករលួយដើម្បីបន្តទទួលបានជំនួយពីអាមេរិក​

ហ្វីលីពីននៅថ្ងៃសុក្រនេះ ប្រកាសថា វិធានការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ពួកគេនៅតែមានប្រសិទ្ធិភាព ដែលការលើកឡើងនេះ ដើម្បីជាការទាក់ទាញទឹកចិត្តរបស់អាមេរិកឲ្យបន្តជួយដល់គម្រោងអភិវឌ្ឍន៍ ខណៈជំនួយអភិវឌ្ឍន៍រយៈពេល៥ឆ្នាំក្នុងទឹកប្រាក់​៤៣៤លានដុល្លារបានបញ្ចប់កាលពីខែឧសភាឆ្នាំមុន។​

សង្គម​កូរ៉េខាងត្បូងកំពុងប្រឈមបញ្ហាលួចដាក់កាម៉េរាថតរូបអាក្រាត

នគរបាលកូរ៉េខាងត្បូងកំពុងតែធ្វើយុទ្ធនាការប្រឆាំងការលួចលាក់ដាក់កាម៉េរាតូចៗ ដើម្បីថតយករូបភាពអាក្រាតកាយនៅតាមទីតាំងឯកជន ហើយយកទៅលក់​ឲ្យគេហទំព័រដែលផ្សព្វផ្សាយរូបភាពអាសអាភៀស ឬ គេហទំព័រផ្សាយរឿងផ្លូវភេទ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ