វិភាគ៖ ពលរដ្ឋ​​វៀត​ណាម​​មិន​​មាន​​អ្នក​​ជាប់​ទោស​​​ក្នុង​ករណី​​ព្រំ​ដែន​​

ប្រជាពលរដ្ឋ​វៀតណាម​ធ្លាប់​ផ្ទុះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ទូទាំង​ប្រទេស​កាលពី​ខែមិថុនា​ឆ្នាំ២០១៨ ប្រឆាំង​រដ្ឋាភិបាល​ខ្លួន​មិន​ឱ្យ​ផ្តល់​ដីសម្បទាន​កោះ​ចំនួន៣ឱ្យ​ចិន៩៩ឆ្នាំ ហើយ​អ្នក​តវ៉ា​ចោទ​ចិន​ថា ឈ្លានពាន​ទឹកដី​វៀតណាម។

វិភាគ៖ កម្ពុជា​​ប្រទេស​​កសិកម្ម​​តែ​​ទិញ​​បន្លែ​​ត្រី​​សាច់​​ពី​​ប្រទេស​ជិត​ខាង​​

ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ប្រកាស​ពី​វិធានការ​ពង្រឹង​វិស័យ​កសិកម្ម ស្រប​ពេល​ដែល​របាយការណ៍​ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញថា បច្ចុប្បន្ន​កម្ពុជា​ត្រូវ​ចំណាយ​ប្រមាណ១ពាន់​លាន​ដុល្លារ​ក្នុង១ឆ្នាំ​ទិញ​បន្លែ​ត្រី​សាច់​ពី​ប្រទេសជិតខាង​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក។

វិភាគ៖ ការ​អប់រំ​​យុវជន​ និង​​កិច្ច​ការ​​សង្គម​ជាតិ​​

តាម​ការ​អះអាង​របស់​វាគ្មិន​លើកឡើង​ថា កត្តា​អប់រំ​ជា​បញ្ហា​ចម្បង​មាន​ឥទ្ធិពល​លើ​ការយល់​ដឹង និង​ការសម្រេច​ចិត្ត​ ឬការ​ធ្វើសកម្មភាព​របស់​ក្រុម​យុវជន។ ការអប់រំ​នៅពេល​នេះ សំដៅ​ទាំង​ក្នុង​គ្រួសារ សាលារៀន និង​សង្គម​ទាំងមូល។

ទំព័រ Explore Feed របស់ Facebook

វិភាគ៖ យុវជន​​ចាប់​អារម្មណ៍​​រឿង​អាស្រូវ​​បុគ្គល​​ជាង​​បញ្ហា​​សង្គម​ជាតិ​​

បញ្ហា​ធំៗ​ដែល​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល អ្នក​វិនិយោគ ក៏ដូចជា​អ្នកស្រាវជ្រាវ កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​នោះ ដូចជា ​បញ្ហា​សេដ្ឋកិច្ច អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ កងទ័ព​វៀតណាម​បោះតង់​រាប់​រយ​នៅ​ព្រំដែន និងបញ្ហា​យុត្តិធម៌​សង្គម​ជាដើម។

ក្រុមអាជ្ញាធរខណ្ឌមករារាំងមិនឱ្យក្រុមយុវជន និងព្រះសង្ឃធ្វើពិធីរំឭកខួប៤ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី នៅស្ដាម៉ាតស្ដុបបូកគោ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

វិភាគ៖ ការ​​រារាំង​​​ពិធី​​​រំឭក​​​ខួប​​លោក​ កែម​ ឡី បង្កើន​​​គំនិត​​​សង្ស័យ​​​កាន់​​តែ​​​ច្រើន​​​

ពិធី​រំឭក​ខួប៤ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក កែម ឡី នៅ​ឆ្នាំនេះ មាន​រៀបចំ៣ទីតាំង​ជា​ទ្រង់ទ្រាយ​ធំគឺ​នៅ​ភ្នំពេញជាកន្លែង​បាញ់សម្លាប់ នៅ​ខេត្តតាកែវ និង​នៅ​ខេត្ត​ស្ទឹងត្រែង។ ទីតាំង​នេះសុទ្ធតែ​ត្រូវ​បាន​ហាមឃាត់​ដោយ​ផ្នែក និង​ទាំងស្រុង​ក្រោម​ហេតុ​ផល​ផ្សេង​ៗ។

វិភាគ៖ សំណុំ​រឿង​​លោក ​កែម ឡី​ ជា​​ករណី​​មួយ​​ឆ្លុះ​បញ្ចាំង​​ពី​​ប្រព័ន្ធ​​យុត្តិធម៌​​

សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​រក​ឃើញ​មនុស្ស​តែម្នាក់​គត់ដែល​ត្រូវ​បាន​ចោទ​ថា ​ជា​អ្នក​បាញ់សម្លាប់លោក កែម ឡី កាលពី៤ឆ្នាំមុន ទាំង​កណ្តាល​ថ្ងៃ​ នៅក្នុង​ស្តា​ម៉ាត​មួយ​ក្នុង​រាជធានី​ភ្នំពេញ កន្លែង​ដែល​មាន​មនុស្ស​ចេញចូល​ច្រើន និង​មាន​បំពាក់​ដោយ​កាមេរ៉ា​សុវត្ថិភាព​ទៀតផង។

វិភាគ៖ ភាព​ជា​​គំរូ​​របស់​​លោក​ កែម​ ឡី​ ក្នុង​នាម​​ជា​​បញ្ញ​វន្ត​​

បញ្ញវន្ត​ជើងចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​កិច្ចការ​សង្គម លោក ឡៅ ម៉ុង​ហៃ បាន​ហៅ​លោក កែម ឡី​ ថាជា​«អធិរាជ​នៃ​ការពិត» ដែល​បាន​វិភាគ​វែកញែក​រាល់​បញ្ហា​សង្គម ដែល​អ្នក​ផ្សេង​មិនដឹង ឬដឹង​ហើយ​មិន​ហ៊ាន​និយាយ ប្រាប់​ទៅ​មហាជន​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ។

មន្ត្រី​នគរបាល​និយាយ​តាម​វិទ្យុ​ទាក់ទងនឹងករណីគ្រឿងញៀន ​ក្រោយ​ការ​បង្ក្រាប​លើ​មនុស្ស​ជាង ៣០០​នាក់ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

វិភាគ៖ ធនធាន​មនុស្ស​​សម្រាប់​​កសាង​​សង្គម​ រង​គ្រោះ​​ពី​​គ្រឿង​ញៀន​​មិន​​ថម​ថយ​​

គ្រឿងញៀន​ក្លាយជា​បញ្ហា​ធំ​មួយកំពុង​បំផ្លាញ​ជីវិត​ប្រជាពលរដ្ឋ​ ពិសេស​ទៅលើ​ក្រុម​យុវជន ចាប់ពី​ទីប្រជុំជន​រហូតដល់​តំបន់ជនបទ​ដាច់ស្រយាល ហើយ​ពេលខ្លះ​ក៏​កើតមាន​ចំពោះ​ព្រះសង្ឃ​នៅ​តាម​វត្តអារាម​ទៀតផង។

វិភាគ៖ គណ​បក្ស​ប្រជាជន​​ឈាន​​ដល់​​ចំណុច​កំពូល​​នៃ​​សង្វៀន​​ប្រកួត​​

គណបក្សប្រជាជន​កម្ពុជា​ ហាក់​ឈាន​ដល់​ចំណុចកំពូល​ដាច់​តែឯង​នៅក្នុង​សង្វៀន​ប្រកួត ក្រោយពេល​ដែល​ក្តោប​យក​អាសនៈ​ទាំងអស់​ចំនួន ១២៥ ក្នុង​អាណត្តិ​ទី៦ ហើយ​មេ​បក្ស​នេះ​ប្រកាស​ត្រៀម​ដឹកនាំ​ប្រទេស​ពី ៥០ទៅ ១០០ឆ្នាំ​ទៀត។

វិភាគ​៖ លោក​​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​​បេក្ខ​ជន​​លេច​ធ្លោ​​មុន​​ការ​ប្រកួត​​

លោក ហ៊ុន ម៉ា​ណែ​ត ត្រៀមខ្លួន​ចាប់​យក​តំណែង​ជានា​យក​រដ្ឋមន្ត្រី​ក្នុង​ពេល​ខាងមុខនេះ ​បង្ហាញ​កាន់តែ​ច្បាស់ ក្រោយពេល​ឪពុក​របស់​លោក​បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ ខណៈ​នៅក្នុង​បក្ស​មិនទាន់​មាន​បេក្ខ​ជនផ្សេងទៀត​ចេញមុខ​ប្រកួតប្រជែង​នៅឡើយ​ទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ