ក្រុម​អ្នក​រក​ស៊ី​អឺរ៉ុប ទទូច​ដល់​រដ្ឋាភិបាល​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​ដើម្បី​បង់ថ្លៃ​សេវា​គយ

ក្រុមអ្នក​រក​ស៊ី​អឺរ៉ុប​នៅ​កម្ពុជា បាន​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​ដើម្បី​រៀបចំ​ឯកសារ និងបង់ថ្លៃ​សេវា​គយ ដោយ​ថា ​ដើម្បី​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​នៃ​ការ​រត់​ឯកសារ និង​បង្កើន​តម្លាភាព​នៃ​ការ​បង់​ប្រាក់។

ក្រសួងពាណិជ្ជកម្ម

សភាពាណិជ្ជកម្ម​អឺរ៉ុ​ប ​ស្នើ​កម្ពុជា​​បង្កើត​តុលាការ​រដ្ឋបាល​ដើម្បី​​បង្កើន​ទំនួល​ខុស​ត្រូវរបស់មន្ត្រីសាធារណៈ​

សភាពាណិជ្ជកម្ម​អឺរ៉ុបប្រចាំ​កម្ពុជា​ ស្នើ​ដល់​កម្ពុជា​ឲ្យ​​បង្កើត​តុលាការ​រដ្ឋបាល​កំពូល​មួយ​ ដើម្បី​ជំរុញ​ឲ្យ​​មាន​ទំនួល​ខុសត្រូវ​របស់​ស្ថាប័ន​រដ្ឋ​​ក្នុង​ការងារ​របស់​ខ្លួន ក្រោយ​ក្រុម​អ្នក​រកស៊ី​អឺរ៉ុប​ទាំង​នេះ​ថា ​ខ្លួន​ជួប​ការ​លំបាក​ជា​មួយការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​សាធារណៈកម្ពុជា ​។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក Arend Zwartjes

អាមេរិកផាកពិន័យក្រុមហ៊ុនចិន ចោទថាលួចយកទំនិញបន្លំតាមកម្ពុជា

សហរដ្ឋអាមេរិក​បាន​ស្រាវជ្រាវ និង​ពិន័យ​ដល់​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​បាន​នាំ​ទំនិញ​ទៅ​កាន់​ប្រទេស​នេះ​ដោយ​ប្រើប្រាស់​ឈ្មោះ និង​ទឹកដី​កម្ពុជា។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ​។

កម្ពុជាឲ្យក្រុមហ៊ុនដែលអាមេរិកលុបឈ្មោះ រកការសម្របសម្រួលចុះបញ្ជីឡើងវិញ

កម្ពុជា ណែនាំក្រុមហ៊ុនដែលអាមេរិកលុបឈ្មោះចេញពីប្រព័ន្ធគ្រប់គ្រងទិន្ន័យ ឲ្យស្វែងរកការសម្របសម្រួល ដើម្បីបានចុះឈ្មោះឡើងវិញ ចៀសវាងវិធានការផ្លូវច្បាប់។

រថភ្លើង

រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​​ឲ្យ​ក្រុមហ៊ុន​​លោក គិត ម៉េង បន្ដប្រតិបត្ដិការផ្លូវដែក​ឡើង​វិញ​ក្រោយលោក ហ៊ុន សែន បញ្ជាដក

រដ្ឋាភិបាលបានសម្រេចផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឧកញ៉ា គិត ម៉េង បន្ដប្រតិបត្តិការផ្លូវដែកភាគខាងត្បូងដដែល តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពីមានបញ្ជាផ្ទាល់មាត់ពីនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យដកសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនមួយនេះ។

រដ្ឋមន្ត្រី​​ពាណិជ្ជកម្ម​​ ស្នើ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ឲ្យ​កៀរគរអ្នកវិនិយោគ​មកកម្ពុជា​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​ស្នើ​ដល់​សមាជិក​ព្រឹទ្ធសភានៃរដ្ឋមួយ​​របស់​អាមេរិក ​ឲ្យ​កៀរគរ​អ្នក​វិនិយោគ​មក​ដាក់​ទុន​នៅ​​​កម្ពុជា​បន្ថែម​ទៀត​ ដោយ​ថា ​វិនិយោគិន​អាមេរិក​នឹង​ទទួល​ផល​ចំណេញ​ច្រើន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

វៀតណាម​គ្រោង​យក​ទូរសព្ទ​ស្មាតហ្វូន​លក់​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ​

អនុប្រធាន​ក្រុម​ហ៊ុន Bkav corporation លោក Le Than Nam បាន​ប្រាប់​ VOD ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ Digital Cambodia 2019 នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ​ថា​ នៅ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​សិក្សា​ពី​ទីផ្សារ​ស្មាតហ្វូន​របស់​កម្ពុជា ខណៈ​លោក​រំពឹង​ថា​ ប្រហែល​ចុង​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ​​ក្រុម​ហ៊ុន​អាច​នឹង​នាំ​ចូល​ទូរស័ព្ទ​ខ្លួន​មក​កាន់​ទី​ផ្សារ​កម្ពុជា​បាន​។

រដ្ឋាភិបាលថា កិច្ចព្រមព្រៀង RCEP នឹងធ្វើឲ្យកម្ពុជាមានលទ្ធភាពឈប់ពឹងផ្អែកលើទីផ្សារលោកខាងលិច

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​ RCEP និង​ជួយ​ដល់​កម្ពុជា​មាន​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់​ឈប់​ពឹង​ផ្អែកតែ​​លើ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក។

ក្រសួងកសិកម្មគ្រោងពង្រីកទីផ្សារកូនក្រពើទៅកាន់ប្រទេសចិន

យោងតាមទំព័រហ្វេសប៊ុកក្រសួងកសិកម្មចេញផ្សាយនៅដើមសប្តាហ៍នេះឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន​​​ ​​​បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើ​​​មួយកន្លែងក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប ក្នុងនោះ លោកក៏បានប្រាប់ឲ្យម្ចាស់កសិដ្ឋានឲ្យសហការ​​​ជាមួយរដ្ឋបាលជលផលក្នុងការអនុវត្តការងារបច្ចេកទេសបន្ថែម ដើម្បីឲ្យកូនក្រពើត្រូវស្តង់ដាទីផ្សារ​​​អន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។

លោក គល់ បញ្ញា ថា កម្ពុជាខាត​បង់​ក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ មេដឹកនាំ​កម្ពុជា​ទើប​តែ​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ហើយ​មេដឹកនាំ​កម្ពុជា និង​ចិន ក៏​បាន​ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ឲ្យ​កើន​ឡើង​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ខាង​មុខ ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា កម្ពុជា​កំពុង​ជួប​ឱនភាព​នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ