រដ្ឋាភិបាល​ថា​ ចំណូល​ថវិកា​ជាតិ​ប្រឈម​ការ​ធ្លាក់​ចុះ​ដោយ​សារ​បញ្ហា​ព្យួរ​ EBA​ និង​វិបត្តិ​កូរ៉ូណា​ ​

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងអំពី​ភាពរីកចម្រើន​ក្នុងវិស័យសេដ្ឋកិច្ច និងចំណូលរដ្ឋ​កាលពីឆ្នាំមុន ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែ​ ចំណូលរដ្ឋទាំងនោះ បច្ចុប្បន្ន កំពុងប្រឈមបញ្ហានៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅថា EBA និងវិបត្តិនៃមេរោគកូវីដ-១៩។ ​

សមត្ថកិច្ច​​បញ្ជូន​​នាវិក​​១៦​នាក់​​នៃ​​នាវា ​MT-COURAGEOUS ទៅ​​តុលាការ​

សមត្ថកិច្ច​សម្រេច​បញ្ជូន​នាវិក​១៦នាក់​នៃ​នាវា​ MT-COURAGEOUS ដែល​បាន​ល្មើស​ចូល​ដែន​ទឹក​កម្ពុជាកាល​ពី​ចុង​ខែ​មុន​ ទៅ​តុលាការនៅព្រឹកថ្ងៃអង្គារនេះ​។

GMAC៖ ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ EBA ប៉ះពាល់ជា​«អវិជ្ជមាន​ខ្លាំង​»​ដល់​សេដ្ឋកិច្ច ​និង​​សង្គម​កម្ពុជា

តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ប្រកាសថា ការព្យួរផ្នែកខ្លះនៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា ប៉ះ​ពាល់​ជា​«អវិជ្ជមានខ្លាំង»​ទៅ​លើ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។ នេះបើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

រោងចក្រផលិតកាបូបចុះបញ្ជីនាំចេញក្នុងគម្រោងអនុគ្រោះពន្ធ ឆ្នាំ​២០១៩ កើន​ឡើង១៧០%

រោងចក្រផលិតកាបូបចុះបញ្ជីដើម្បីនាំចេញក្នុងគម្រោងអនុគ្រោះពន្ធ ឆ្នាំ២០១៩ កើនឡើងរហូតដល់​១៧​០​% បើប្រៀបធៀបនឹងឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៩ របស់ក្រសួង​ពាណិជ្ជ​កម្មកម្ពុជា។

អាមេរិក​ជំរុញ​អ្នក​រក​ស៊ី​របស់​ខ្លួនឱ្យមក​​​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា

ស្ថាន​ទូតអាមេរិក​ប្រចាំកម្ពុជា លើកទឹក​ចិត្តឱ្យ​អ្នករកស៊ីរបស់ខ្លួន​ចូល​មក​​វិនិយោគលើវិស័យ​កសិកម្ម​នៅកម្ពុជា​ ដោយ​ជឿ​ថា ​វត្តមាន​​ក្រុម​ហ៊ុន​អាមេរិក​នឹងរួមចំណែក​​ធ្វើ​ឱ្យ​វិស័យនេះមាន​ការ​រីក​ចម្រើន។

រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន(ស្តាំ) និងរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រី កាង ឃ្យុង-វ៉ា នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

កម្ពុជា ចុះកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នាជាមួយកូរ៉េខាងត្បូង

កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នាជាមួយសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងកិច្ចព្រមព្រៀង៤ផ្សេងទៀត អំឡុងកិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅថ្ងៃច័ន្ទទី២៥ ខែវិច្ឆិកាម្សិលមិញ នាទីក្រុងប៊ូសាន។

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ (ហ្វេសប៊ុក​លោក ហ៊ុន សែន)

លោក ហ៊ុន សែន នឹងទៅចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននៅខែក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ​រីជាមួយប្រទេ​ស​ចិន នៅថ្ងៃទី៣-៤ ខែធ្នូ ខាងមុខ ដោយលោករំពឹងថា កិច្ចព្រមព្រៀងនោះ នឹងអាចបញ្ចប់ក្នុងរយៈពេលដ៏ខ្លី។

ហ៊ុន សែន និង លឺ ខឺឈាង

លោក ហ៊ុន សែន ជំរុញឱ្យចិនពន្លឿនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យចិនពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីឱ្យបានឆាប់ ដើ​ម្បី​ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកមៀច សុផាន់ណា និង លោក អាណូ ដាក

អាជ្ញាធរ និងអ្នករកស៊ីអឺរ៉ុប​ប្រកាសរួមគ្នាប្រឆាំងផលិតផលក្លែងក្លាយក្នុងទីផ្សារកម្ពុជា

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និង​សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បាន​ប្រកាស​រួមគ្នាជាលើកដំបូងប្រឆាំងផលិតផលក្លែងក្លាយដែលចរាចរណ៍នៅលើទីផ្សារកម្ពុជា។

លោកជំទាវ តឹករ៉េត កំរង

រដ្ឋាភិបាល​គ្រោង​ឈប់​ប្រើ​​ក្រដាស​ស្នាម​ជាឯកសារធ្វើ​ពាណិជ្ជកម្មឆ្លង​ព្រំដែន​​

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការឈប់​ប្រើ​ក្រដាសស្នាម​សម្រាប់​បំពេញ​បែបបទ​​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ទៀត​ហើយ​ ខណៈ​នៅ​តែ​រង់ចាំរដ្ឋសភាជាតិធ្វើការអនុម័តប៉ុណ្ណោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ