សម្ព័ន្ធអ្នកនេសាទបារម្ភថាបទល្មើសនៅរដូវត្រីពងកូននៅបន្តមាន បើរដ្ឋមិនសង្គ្រោះប្រជានេសាទនៅរដូវហាមឃាត់នេះទេ
សម្ព័ន្ធអ្នកនេសាទនៅកម្ពុជា បារម្ភថា បទល្មើសនេសាទនៅតាមដែនទន្លេសាប ជាពិសេសនៅរដូវត្រីពងកូន នឹងបន្តកើតមាន ដោយសារបញ្ហាសេដ្ឋកិច្ចគ្រួសារ បើរដ្ឋមិនរកដំណោះស្រាយល្អជូនប្រជានេសាទទាំងនោះឱ្យបានទាន់ពេល។