តុលាការកំពូល​សម្រេចឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរីនៅជាប់ឃុំ​ដដែល​

តុលាការ​កំពូល​សម្រេច​តម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដែល​បដិសេធ​សំណើរ​សុំនៅក្រៅ​ឃុំរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប។​

អង្គការជនពិការកម្ពុជា បដិសេធការដើរបំផុសបំផុលមិនឲ្យជនពិការទៅចូលរួមការបោះឆ្នោត

អង្គការជនពិការកម្ពុជា បានបដិសេធ ចំពោះជនខិលខូចដែលបានយកឈ្មោះអង្គការរបស់ខ្លួន​​​ទៅបំផុសបំផុលមិនឲ្យយុទ្ធជនជាជនពិការទៅបោះឆ្នោត ហើយបានអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

អ្នកមានជម្លោះដីក្នុងខេត្តព្រះសីហនុខកចិត្តចំពោះសាលដីកាសាលាឧទ្ធរណ៍

ពលរដ្ឋដែលមាន​ជម្លោះដីធ្លី​មកពី​ខេត្តព្រះសីហនុ បង្ហាញការខកចិត្តចំពោះសាលាឧទ្ធរណ៍​ដែលសម្រេចបន្តឃុំខ្លួនតំណាង​របស់​​ពួកគេ​៤នាក់ ដោយ​ពួកគាត់​យល់​​ថា​ការសម្រេចនោះធ្វើឡើងមិនស្របតាមនីតិវិធីច្បាប់។

អង្គការ​អន្តរជាតិមួយ​​ ចាត់​ថ្នាក់​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ខ្ពស់បំផុតដែល​មាន​​ទាសករ​សម័យ​ទំនើប​

អង្គការឃាំ្លមើលទាសភាពលើពិភពលោកបាន​ចាត់​ថ្នាក់​កម្ពុជា​ ជាប្រទេស​​មួយក្នុង​ចំណោម​​ប្រទេស​៩​ទៀត​ ​ដែលមាន​​ពល​​រដ្ឋ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក ដែលក្នុង​នោះ​​ប្រជា​ជន​ខ្មែរ​ជាង​២៦​ម៉ឺន​នាក់​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​នេះ។

ក្រសួងមហាផ្ទៃតាមចាប់អ្នកបង្ហោះព័ត៌មានអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅបោះឆ្នោត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ពេលនេះសមត្ថកិច្ចកំពុងតាមចាប់អ្នកបង្ហោះព័ត៌មានតាមហ្វេសប៊ុកដែលថា សមាគមវៀតណាមអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅបោះឆ្នោត។

សារព័ត៌មានលោកសេរី និងសារព័ត៌មានចិនផ្សាយខុសគ្នាពីទិដ្ឋភាពមុនការបោះឆ្នោតនៅកម្ពុជា

ស្របពេលដែល​ការបោះឆ្នោតជ្រើសរើស​តំណាង​រាស្រ្តអាណត្តិទី៦នេះកាន់តែខិតជិតមកដល់ សារព័ត៌មាន​ធំៗ​ជា​​ច្រើន​​មាន​​ទាំងរបស់ប្រទេសប្រជាធិបតេយ្យនិងសង្គមនិយម​ តាមដាន​និងចុះ​ផ្សាយ​​អំពីបញ្ហា​នេះ។

អតីតមន្ត្រីកងរាជអាវុធនៅកំពង់ធំរងការចោទប្រកាន់និងឃុំខ្លួន​

សាលាដំបូងខេត្តកំពង់ធំបានសម្រេចចោទប្រកាន់ អតីតមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុករិះគន់ស្ថាប័នដែលលោកធ្លាប់ធ្វើការ។​

អង្គការអន្ដរជាតិថា កម្ពុជាមិនបានធ្វើតាមអនុសាសន៍ UN ក្នុងការជំរុញការគោរពសិទ្ធិមនុស្ស

អង្គការអន្ដរជាតិចំនួន២ រិះគន់ថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពតាមអ្វីដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានផ្ដល់អនុសាសន៍ឲ្យនោះទេ បន្ទាប់ពីកម្ពុជាបានត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្ស ២ដងរួចមកហើយ។

ប្រជា​សហគមន៍​ទំពួន​ខេត្ត​រតនគីរី ថា​អាជ្ញាធរ​ណែ​នាំ​ឲ្យ​ឈប់​ទាក់​ទង​ជា​មួយ​អង្គការសង្គម​ស៊ីវិល​

ប្រជា​សហ​គមន៍​ជន​ជាតិ​ទំពួន​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនៈគីរី បានចោទ​អាជ្ញា​ធរ​ស្រុក​ថា​បាន​ចុះ​មក​ណែ​នាំ​ឲ្យ​សហ​គមន៍​ ​ឈប់​​ទាក់​​ទង​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រហូត​ដល់​បោះឆ្នោត​រួច។

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

ពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេស​ថៃនៅតែត្រូវបញ្ជូន​មកវិញ​ជាបន្តបន្ទាប់

បន្ទាប់​ពី​កម្ពុជា​ ថៃ​បិទ​បញ្ចប់​យុទ្ធ​នាការ​ផ្តល់​ភាព​ស្រប​ច្បាប់ដល់​ពល​ករ​ខ្មែរ​កាល​ពីដើម​​ខែនេះ​រួច​មក ​ប្រទេស​ថៃ​ចាប់​បញ្ជូន​ពល​ករ​ខ្មែរ​ខុស​ច្បាប់មក​វិញ​ជាហូរហែរ។​ ​កម្ពុជា​ និង ថៃ បាន​ឯកភាព​រួម​គ្នា​កាលពី​ខែ​មុន​ដោយសម្រេច​​បិទ​បញ្ចប់​យុទ្ធនាការ   ផ្តល់ភាពស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ដែលធ្វើការខុសច្បាប់នៅប្រទេសថៃនៅ​ត្រឹម​ថ្ងៃ​ទី១ កក្ក​ដា ដោយ​​អះអាង​ថា​មាន​ពល​ករ​ខុស​ច្បាប់​នៅ​សេស​សល់​ក្នុងប្រទេស​ថៃ​តិច​តួច​ប៉ុណ្ណោះ។ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយប៉ែតលោក ស៊ឹម សំអាត បាន​ឲ្យ​VOD ដឹងកាលពីម្សិលមិញ​​​ថា​ចំនួន​នៃការ​ចាប់​បញ្ជូន​ពល​ករ​ខ្មែរ​​មកវិញ​ពីសំណាក់​អាជ្ញាធរ​ថៃ​ក្នុង​មួយ​ថ្ងៃៗជា​មធ្យម​មាន​ចន្លោះពី៥០ ទៅ​៦០នាក់​។ លោក​បន្ថែម​ថា ពលករដែលចាប់​បញ្ជូន​ទាំង​នោះ​ភាគ​ច្រើន​​ជា​ពល​ករ​ដែល​បាន​ចំណាក​ស្រុក​ខុស​ច្បាប់ លើស​ប័ណ្ណការ​ងារ និង​ដើរ​ហើ​​រ​លើស​​​ការ​ហាម​ឃាត់របស់​អាជ្ញាធរ​យោធា​ថៃ។ ​អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​លោក ហេង សួរ ​កាលពី​ថ្ងៃ​ទី​៤​ កក្ក​ដា​ បាន​អះ​អាង​ប្រាប់​ VOD តាម​ប្រព័ន្ធទំនាក់ទំនងសង្គម​Whatsapp ថា១០០ភាគ​រយ​នៃ​ពល​ករ​ដែល​មាន​ប័ណ្ណ​ស៊ីជម្ពូរ​ត្រូវ​បាន​ភាគី​ទាំង​ពីរ​ឯក​ភាព​ផ្តល់​ភាពស្រប​ច្បាប់​បាន​ទាំង​ស្រុង​រួច​ហើយ ខណៈ​ដែល​អ្នក​ចូល​ដី​ថៃ​ក្រោយ​ ខែ​កញ្ញា ​ឆ្នាំ​២០១៧ ប្រទេស​ថៃ​ស្នើ​ឲ្យត្រលប់​មក​កម្ពុជា​សិន រួច​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​ការ​ងារ​នៅ​ស្ថាន​ទូ​តថៃ​នៅ​ភ្នំពេញ​ជា​មុន​សិន​មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ថៃ​ធ្វើ​ការ​វិញ។ ​ កាលពី​ថ្ងៃ​ទី​១២ កក្កដា​ ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេ​ស​ថៃ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ ​ជំរុញ​ឲ្យ​​ពល​ករ​ខ្មែរ​ដែល​ពុំ​មាន​ឯក​សារ​សម្រាប់​ស្នាក់​នៅ និង​ធ្វើ​ការ​នៅ​ក្នុងប្រទេស​ថៃ​ ឲ្យ​ប្រញាប់​រួស​រាន់​ទៅទំនាក់​ទំនង​ស្ថាន​ទូត​ ដើម្បី​ដាក់​ពាក្យស្នើ​សុំ​លិខិត​ធ្វើ​ដំណើរ​បណ្តោះ​អាសន្ន ត្រលប់​មក​កម្ពុជា​ដើម្បី​រៀប​ចំ​ឯក​សារ​ស្រប​ច្បាប់​ និង​ចូល​ទៅធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​វិញ​ផង​ដែរ។ នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា មាន​ប្រសាសន៍​ថា​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យនៅ​តែ​មាន​ពល​ករ​ចំណាក​ស្រុក​ខុស​ច្បាប់​នេះគឺ ដោយ​សារ​តែ​ចំណេះ​ដឹង​របស់​ពល​រដ្ឋ​ទៅ​លើ​ការ​ទៅ​ធ្វើ​ការ​ងារ​នៅ​ក្រៅប្រទេ​ស​នៅ​មាន​កម្រិត​ ពល​រដ្ឋមិន​ទុក​ចិត្ត​ក្រុម​ហ៊ុន​នាំ​ពល​ករ​ទៅ​ធ្វើការ​នៅ​ថៃ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ