តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្ម​ជន​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​​៧​នាក់

សាលាដំបូងរាជធានីភ្នំពេញ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់«យុវជនខ្មែរថាវរៈ» និង«សមាជិក​សមាគម​និស្សិតបញ្ញវន្តខ្មែរ​»ចំនួន៧​នាក់ ក្រោមហេតុផលថា ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការ​សម្រាប់បន្តសវនាការ។

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ពី​សុវត្ថិ​ភាព​និង​មិន​ហ៊ាន​បញ្ចេញ​មតិ​ជុំវិញ​​​បញ្ហា​ជំងឺ​​កូវីដ-១៩​

ប្រជាពលរដ្ឋមួយចំនួនបង្ហាញការព្រួយ​បារម្ភពីសុវត្ថិភាពរបស់ខ្លួន ​នៅពេលដែលពួកគាត់បញ្ចេញ​មតិ​យោបល់ជុំវិញចំណាត់ការរបស់រដ្ឋាភិបាលក្នុងការ​ដោះស្រាយ​​​វិបត្តិ​ជំងឺកូវីដ-១៩ ក្រោយពី​មានការ​ចាប់​ខ្លួន​មនុស្ស​មួយចំនួន​ដែលហ៊ានបញ្ចេញមតិលើបណ្តាញសង្គមទាក់ទងនឹងជំងឺនេះ។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៣នាក់​ក្នុងចំណោម៧នាក់ ដើរចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​បញ្ចប់​សវនាការ​សំណុំរឿង​ទាក់ទង​នឹង​ការ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន នៅ​សវនាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​យុវជន​ខ្មែរ​ថាវរៈ​និង​សមាជិក​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​

សាលាដំបូងរាជធានីភ្នំពេញ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់«យុវជនខ្មែរថាវរៈ»និង«សមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ»ចំនួន៧នាក់ ក្រោមហេតុផលថា ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការ​សម្រាប់បន្តសវនាការ។

សង្គម​ស៊ីវិល​បារម្ភ​ការ​កើន​ឡើង​អ្នក​ត្រូវ​ចាប់​ខ្លួន​ ក្រោយ​រដ្ឋា​ភិបាលចោទ​ក្រុម​ប្រឆាំង​ថា​«ប៉ុនប៉ង​វាយ​ប្រហារ​ការបោះឆ្នោត»​

​​ក្រុមអ្ន​ក​ឃ្លាំមើល​សង្គមនិងអង្គការសង្គមស៊ីវិលបង្ហា​ញកា​រព្រួយបារ​ម្ភថា​ លំហសេរី​ភាពមូ​លដ្ឋា​ននឹង​បន្តធ្លាក់ចុះ ​ជំរុញឱ្យ​មានការចាប់ខ្លួនមនុស្សកើនឡើ​ង​ បន្ទាប់ពីរដ្ឋាភិបាលលើកឡើងថា អតីតបក្សប្រឆាំងមាន«ផែនការបំផ្លាញការបោះឆ្នោតនាពេល​ខាងមុខ»។

តុលាការ​ដោះ​លែង​កូន​​​​ឧកញ៉ា​ ហេង​ សៀ​ ក្រោយ​ពួក​គេ​ថា​មិន​បាន​ផលិត​វីដេអូ​អាសអាភាស​

តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោះលែងកូនប្រសារប្រុសនិងកូនស្រីបង្កើតឧកញ៉ា ហេង សៀ ក្រោយពីពួកគេសុំទោសជាសាធារណៈ និងថា​មិនបានផលិតវីដេអូនិងរូបអាសអាភាសពាក់ព័ន្ធនឹងកញ្ញា មាន ពេជ្ររីតា ជាមួយនឹងឪពុករបស់ខ្លួនទេ។

អាមេរិក​ថា​កម្ពុជា​មិន​ទាន់​មាន​សេរីភាព​សាសនា​ពេញ​លេញ​ ប៉ុន្តែ​មន្ត្រី​កម្ពុជា​​ច្រាន​ចោល​

ក្រសួងការបរទេសអាមេរិក រកឃើញថា កម្ពុជានៅមិនទាន់មានសេរីភាពខាងសាសនាពេញលេញនៅឡើយទេ ប៉ុន្តែត្រូវបាន​​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ច្រានចោល ដោយ​ថា សេរីភាព​សាសនា​​បច្ចុប្បន្ននេះល្អប្រសើរជាងពេលណាៗទាំងអស់។

មេ​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ស្នើ​ UN​ អន្តរា​គមន៍​​លើ​បញ្ហា​និទណ្ឌភា​ព​​នៅ​កម្ពុជា​ ក្រោយ​សកម្ម​ជន​ខ្លួន​រង​ហិង្សា​

មេដឹកនាំអតីតបក្សប្រឆាំងនៅកម្ពុជា ស្នើ​ទៅអង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិ ជួយ​ធ្វើអន្តរា​គមន៍​ទៅរដ្ឋាភិបាលកម្ពុជាឱ្យ​បញ្ចប់បញ្ហានិទណ្ឌភាពក្នុងប្រទេស ស្របពេលអតីតសកម្មជននិងមន្រ្តីរបស់ខ្លួន​រងការប្រើហិង្សាជាបន្តប​ន្ទាប់។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីរំលឹកខួបបុណ្យឯករាជ្យជាតិ លើកទី៦៥ ៩វិច្ឆិកា ឆ្នាំ២០១៨។

សង្គម​ស៊ីវិល​ចង់​​ឱ្យ​​​មាន​ការ​​បន្ធូរ​បន្ថយ​​ទោស​​ដល់​ទណ្ឌិត​​​​​នៅ​​ថ្ងៃ​​ចម្រើន​​ព្រះ​ជន្ម​​ព្រះ​មហា​​ក្សត្រ

ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកស្ទួយផ្នែកសិទ្ធិមនុស្ស យល់ឃើញថា រដ្ឋាភិ​បាល​​​គួរ​រៀបចំឱ្យមាន​ការលើកលែង​ទោសនិងបន្ធូរបន្ថយទោស​ដល់​អ្នកជាប់ឃុំ​​ នៅ​ចំថ្ងៃ​​​ព្រះរាជ​​ពិធី​បុណ្យចម្រើន​​ព្រះជន្ម​​ព្រះម​ហាក្សត្រ បន្ថែមលើថ្ងៃបុណ្យជាតិចំនួន​៥ ដែល​មាន​កន្លង​មក។​​​

ម្ចាស់​រថយន្ត​ដែល​ជិះ​កាត់​​តំបន់​ក្រហម​​ស្នើ​សមត្ថ​កិច្ច​កុំ​ពិន័យ​​ពួក​គេ​ ក្រោយ​បញ្ចប់​​ធ្វើ​ចត្តា​ឡីស័ក​

អ្នកបើករថយន្ដឈ្នួលដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​ស្នើរដ្ឋាភិបាលនិងសមត្ថកិច្ចកុំដាក់ទោស​ទណ្ឌឬពិន័យ​ពួកគេ ដោយអះអាងថា ពួកគេមិនបានចូលទៅដឹកកម្មករចេញពីតំបន់ក្រហម យកទៅស្រុកកំណើត ដូចការលើកឡើងកន្លងមកនោះឡើយ។

បុរសម្នាក់ឈរសម្លឹងមើលទៅអគារសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

អង្គការ​​ជាង​​២០​​ ស្នើ​​ស្ថាប័ន​រដ្ឋ​អនុវត្ត​ច្បាប់​លើ​ឧកញ៉ា​​និង​មន្ត្រី​​​ដែល​បៀត​បៀន​ផ្លូវ​ភេទ​និង​​ប្រើ​ហិង្សា​​លើ​​ស្ត្រី​

អង្គការ-​សមាគមចំនួន២៦​ស្ថាប័នស្នើទៅស្ថាប័នរដ្ឋចំនួន៣ ចាត់វិធានការច្បាប់លើឧកញ៉ា ហេង សៀ អតីតឧកញ៉ា ឌួង ឆាយ និងអតីតស្នងការនគរបាលខេត្តកំពង់ធំ ដែលប្រើហិង្សាក្នុងគ្រួសារនិងបៀតបៀនផ្លូវភេទលើស្ត្រី ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ