កម្ពុជា​​ច្រាន​ចោល​​ការ​​រក​​ឃើញ​ថា ​វិធាន​ការ​​ប្រឆាំង​​ព័ត៌មាន​​ក្លែង​ក្លាយ​​គាប​សង្កត់​​សេរី​ភាព​​បញ្ចេញ​មតិ​​

កម្ពុជា ច្រានចោល​ការដែល​អ្នកជំនាញ​សិទ្ធិមនុស្សUNរក​ឃើញថា ការអនុវត្ត​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​បង្កើត​ជា​ក្តី​បារម្ភ​ដល់​ការគាបសង្កត់​សេរីភាព​បញ្ចេញមតិ ដូចជាអ្នក​និយាយ​ទាក់ទិន​ជំងឺ​កូ​វីដ១៩។

អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​UN​បារម្ភ​​ថា​ វិធាន​ការ​​ទប់​ស្កាត់​​ព័ត៌មាន​​ក្លែង​ក្លាយ​​ជំរុញ​​ឱ្យ​មាន​ការ​​ចាប់​ខ្លួន​​អ្នក​រិះ​គន់​​

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បង្ហាញ​ការ​ព្រួយបារម្ភ​ថា វិធានការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ជំរុញ​ឱ្យមានការ​ចាប់ខ្លួន​អ្នករិះគន់ ចោទ​ពី​បទឧក្រិដ្ឋ​រៀបចំផែនការ​ប្រឆាំង​រដ្ឋាភិបាល ដោយ​គ្រាន់តែ​ពួក​គេ​បង្ហាញ​កង្វល់​ទាន់​ទិន​នឹង​ជំងឺ​កូ​វីដ១៩។

ក្រុម​​យុវជន​​សម្រេច​​ដើរ​​ពី​​ខេត្ត​កោះកុង​​មក​​ភ្នំពេញ​​ដើម្បី​​ដា​ក់​ញ្ញ​ត្តិ​​ជូន​​រដ្ឋា​ភិបាល​ បន្ទាប់​ពី​​អាជ្ញាធរ​​ខេត្ត​​នេះ​​ចាប់​​យក​​កង់​​ពួក​​គាត់​

ក្រុម​យុវជន​បាន​លើកឡើង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តកោះកុង បង្ហាញ​រូបភាព​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ហើយ​បាន​ដើរ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ច្បាប់ ដែល​ផ្តល់​សេរីភាព​ជូន​ពលរដ្ឋ​គ្រប់រូប​ក្នុង​ការចូលរួម​ថែរក្សា​ធនធាន​ធម្មជាតិ។

អាជ្ញាធរ​​ខេត្ត​កោះកុង​​ហាម​ឃាត់​​យុទ្ធ​នា​ការ​​ជិះកង់​ដើម្បី​​ស្នើ​​រដ្ឋា​ភិបាល​​ដាក់​​តំបន់​​កោះ​កុង​​ក្រៅ​​ជា​​តំបន់​​អភិរក្ស​​

ក្រុម​យុវជន​បាន​អះអាង​ថា សមត្ថកិច្ច​ប្រមាណ ២០នាក់​ នៅ​ស្រុក​កោះកុង ខេត្តកោះកុង បាន​ហាមឃាត់​ដំណើរ​ជិះកង់​ដែល​ជា​យុទ្ធនាការ​ដើម្បី​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬតំបន់​អភិរក្ស​សមុទ្រ។

អតីត​​សកម្ម​ជន​​បរិស្ថាន​​ម្នាក់​​ត្រូវ​​សមត្ថ​កិច្ច​​ក្រុង​​ប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​​ជាង​៥​ម៉ោង​

​អតីត​សកម្មជន​បរិស្ថាន ហ៊ុន វណ្ណៈ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ឃាត់ខ្លួន​ជាង ៥ម៉ោង ខណៈ​ដែល​យុវជន​រូប​នោះ ថតរូប​ភាព​អំពី​សកម្មភាព​របស់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ដែល​កំពុង​ពង្រាយ​កម្លាំង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រកាស​ធ្វើបាតុកម្ម​នៅ​ថ្ងៃនេះ។

រឿងទាក់ទងនឹង ទុយ ស្រស់

ពលរដ្ឋ​មាន​រឿង​ក្តី​ជា​មួយ​អតីត​មន្រ្តី​ប៉េអិម​​ខេត្ត​បន្ទាយ​មាន​ជ័យ ស្នើ​តុលា​ការ​ពន្លឿន​នីតិ​វិធី​ជំនុំ​ជម្រះ​

អ្នកភូមិដែល​ជាដើមបណ្ដឹង​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌជាមួយអតីតមន្រ្តី​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាន​អំពាវនាវឱ្យ​តុលាការ​ខេត្ត​នេះពន្លឿន​នីតិវិធី​ជំនុំជម្រះ​ ដើម្បីផ្តល់​យុត្តិធម៌ឱ្យពួកគេ ក៏ដូចជាតំណាងរបស់ខ្លួន​ម្នាក់ដែល​បាន​ស្លាប់ក្នុងពេល​ឃុំ​ខ្លួន។

សាច់​ញាតិ​​បុរស​​ដែល​​ស្លាប់​​ក្នុង​​ពេល​​ជាប់​ឃុំ​ ប្តឹង​​ប្រធាន​​ពន្ធនាគារ​​ខេត្ត​បាត់​ដំបង​​

សាច់ញាតិ​បុរស​ម្នាក់​ដែល​បាត់បង់ជីវិត​ក្នុង​ពេល​ជាប់ឃុំ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ប្រធាន​ពន្ធនាគារ​ខេត្តបាត់ដំបង ដោយ​អះអាង​ថា ​ក្មួយ​របស់​គាត់​ស្លាប់​ដោយសារតែ​ការ​ធ្វើទារុណកម្ម។

អ្នក​យក​ព័ត៌មាន​១៣​នាក់​​ត្រូវ​​បាន​​ដោះ​លែង ក្រោយ​​សន្យា​​ថា​​ឈប់​​ចុះ​​យក​​ព័ត៌មាន​​នៅ​​ទី​តាំង​​ជល់​មាន់​​

ចាងហ្វាង​របស់​សារព័ត៌មាន​មួយចំនួន ​អះអាង​ថា សមត្ថកិច្ច​ខណ្ឌមានជ័យ បាន​ដោះលែង​អ្នកសារព័ត៌មាន​ចំនួន ១៣នាក់​ឱ្យមាន​សេរីភាព​វិញ ក្រោម​លក្ខខណ្ឌ​ឈប់​ឱ្យទៅ​យក​ព័ត៌មាន​នៅកន្លែង​ខុសច្បាប់ ហើយ​អ្នក​ទាំងនោះ​ប្រឈម​នឹង​អង្គភាព​បញ្ឈប់​ពី​ការងារ​ជាដើម។

ប្រធាន​​សមាគម​​ពង្រឹង​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​ហៅ​ការ​​ដាក់​​ពង្រាយ​​កម្លាំង​​សមត្ថកិច្ច​​ថា​​ជា​​រូប​ភាព​​គំរាម​​កំហែង​​

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​បន្ទាយមាន​ជ័យ អះអាង​ថា សមត្ថកិច្ច​បាន​ដាក់កម្លាំង​ពង្រាយ​ជាច្រើន​កន្លែង រួម​ទាំង​នៅ​ជិត​ផ្ទះ​របស់​គាត់ បន្ទាប់ពី​លោក​បាន​ស្នើសុំ​ធ្វើបាតុកម្ម​ដោយសន្តិវិធី​នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត​នៅដើម​ខែមិថុនា​ខាងមុខនេះ។

អ្នក​សារ​ព័ត៌មាន​១៣​នាក់​​ត្រូវ​​បាន​​ចាប់​ខ្លួន​​អំឡុង​​ពេល​​សមត្ថកិច្ច​​ចុះ​​បង្ក្រាប​​សង្វៀន​​ជល់​មាន់​​នៅ​​ជាយ​​រាជ​ធានី​​

អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​ឱ្យ​ដឹង​ថា អ្នកសារព័ត៌មាន​យ៉ាង​តិច ១៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ចំណោម​មនុស្ស​សរុប ២៧​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​អំឡុង​ពេល​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់ និង​ល្បែង​ស៊ី​សង​មួយ​កន្លែង​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ