លោក​ ស ខេង​ ថា​បដិវត្តន៍​អាច​កើត​ចេញ​ពី​ផ្ទៃ​ក្នុង​បើ​មន្ត្រី​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ និង​ផល​ប្រយោជន៍​ពលរដ្ឋ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានលើកឡើងថា ពេលខ្លះចលនាបដិវត្តន៍ពណ៌អាចកើតចេញពីភាពអសកម្មរបស់​មន្រ្តី​ ក្នុងការ​ដោះស្រាយបញ្ហា និងសំណូមពររបស់ពលរដ្ឋ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ជាង​​១០០​​ សោកស្តាយ​​ចំពោះ​ការ​ហាម​ឃាត់​​ពលរដ្ឋ​​មិន​ឱ្យ​ប្រារព្ធ​ពិធី​តំបន់​ព្រៃឡង់​

អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន បាន​សម្តែងការសោកស្តាយ និងហួសចិត្ត​ចំពោះការរឹតត្បិត​សមាជិកសហគមន៍ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ មិនឱ្យចូលទៅតំបន់ការពារព្រៃឡង់កាលពីចុងសប្តាហ៍មុន។

​អង្គការ​​សិទ្ធិ​​ស្រ្តី​​ហៅ​​ការ​​ទម្លាក់​​កំហុស​​ថា​​ករណីរំលោភ​​ផ្លូវ​ភេទ​​ដោយ​​សារ​​ការ​​ស្លៀក​​ខ្លី​​ជា​​វប្បធម៌​​ស្តី​បន្ទោស

តំ​​ណា​ង​​អ​​ង្គ​​​កា​រ​​សង្គម​​​ស៊ី​វិ​​ល​ ​​ដែ​​ល​​ធ្វើ​កា​​រ​លើ​​​ក​ក​ម្ព​ស់​សិ​ទ្ធិ​ស្ត្រី ​អំ​ពាវនាវទៅ​រ​ដ្ឋាភិបាល​ឱ្យព​ង្រឹង​ប​ន្ថែម​ទៀ​តពី​កាត​​ព្វ​កិច្ច​អ​នុវ​ត្ត​អ​នុ​ស​ញ្ញា​ ស៊ី-ដ​ ហើយថា ការទម្លាក់កំហុសពីហិង្សា និងការរំលោភផ្លូវភេទដោយសារតែការស្លៀកពាក់របស់ស្ត្រីនោះ ជាវប្បធម៌ស្តីបន្ទោសលើជនរងគ្រោះ។​

អង្គការ​យូនីសេហ្វ​(UNICEF)​ធ្វើ​យុទ្ធនាការ​«គ្រួសាររឹងមាំ»ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ

អង្គការយូនីសេហ្វ (UNICEF) ធ្វើយុទ្ធនាការ«គ្រួសាររឹងមាំ»ដើម្បីបញ្ចប់អំពើហិង្សាលើកុមារដែលមានអាយុក្រោម១៨ឆ្នាំ និងធា​នា​ឱ្យគ្រួសារមានសុភមង្គល និងរួចផុតពីការរំលោភបំពានផ្លូវចិត្ត និងរាងកាយ។

លោក ស ខេង៖ កម្ពុជាជា​ឋានសួគ៌អង្គការសង្គមស៊ីវិល

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ច្រានចោលសំណើសុំលុបចោលច្បាប់គ្រប់គ្រងអង្គការសមាគម​ ដោយអះអាងថា កម្ពុជាពេលនេះ ជាឋានសួគ៌របស់អង្គការសង្គមស៊ីវិលទៅហើយ។

អតីតសកម្មជនបក្សប្រឆាំង​បន្តរស់នៅក្នុងភាពភ័យខ្លាច​ក្រោយ​រង​អំពើ​ហិង្សា​ពី​ជន​មិន​ស្គាល់​មុខ

ក្រុម​សកម្មជនអតីតគណបក្សសង្រ្គោះជាតិ ដែល​រង​ការ​វាយ​ប្រហារ​ពី​មនុស្ស​មិន​ស្គាល់​មុខជា​បន្ត​បន្ទាប់​នោះ បាន​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​ ក្រោយ​ពេល​សមត្ថកិច្ច​នៅតែមិនអាច​ស្វែង​រកជន​ដៃ​ដល់មក​ផ្តន្ទាទោស ដើម្បី​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

ពិធី​ប្រារព្ធ​ខួបទី៧១ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ ​​ក្នុង​រាជធានី​ភ្នំ​ពេ​ញ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋាភិបាលណែនាំមន្ត្រីថា ការលើកកម្ពស់សិទ្ធិមនុស្សជាកាតព្វកិច្ច

រដ្ឋាភិបាលបានក្រើនរំឭកមន្ត្រីឱ្យពង្រឹងប្រសិទ្ធភាពលើកកម្ពស់សិទ្ធិមនុស្ស ដើម្បីធានាថា សិទ្ធិមនុស្សជាកាតព្វ​កិ​ច្ចរបស់កម្ពុជា ដូចដែលបានចុះសន្ធិសញ្ញា និងអនុសញ្ញាជាមួយអង្គការសហប្រជាជាតិ។

សិទ្ធិ​មនុស្ស

សង្គម​​ស៊ីវិល​​ និង​​សមាគម​​ទាម​ទារ​​ឱ្យរដ្ឋាភិបាល​​លុប​​ច្បាប់​​ស្តី​​ពី​​សមាគម ​​និង​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​​វិញ​

អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ ១០០ស្ថាប័ន​ ទទូច​ទៅ​រដ្ឋាភិបាល​ឱ្យ​លុបចោល​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ (LANGO​) ដោយ​ថា​ បច្ចុប្បន្ន​ អាជ្ញាធរ​មូលដ្ឋាន​កំពុង​ប្រើប្រាស់​ច្បាប់​នេះ​ ដើម្បី​ធ្វើទុក្ខ​បុកម្នេញ​ និង​រឹតត្បិត​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។

ប្រធានសហជីពស៊ីខៅឌូ

មន្ត្រីសហជីពស៊ីខៅឌូប្រចាំរោងចក្រ W&D ត្រូវជនមិនស្គាល់មុខ​វាយពីក្រោយបែកក្បាល

អនុប្រធានសហជីពស៊ីខៅឌូប្រចាំរោងចក្រស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បាន​រង​របួស​ក្បាល បន្ទាប់​ពី​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ពី​ក្រោយអំឡុង​ពេល​គាត់​ដើរ​ចេញ​ពី​រោងចក្រ​ទៅ​រក​អាហារ​ថ្ងៃ​ត្រង់​នៅ​មុខ​រោងចក្រ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។

ក្រសួងព័ត៌មាន​បង្កើតគណៈកម្មការដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន

ក្រសួងព័ត៌មាន សម្រេច​បង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន ក្រោយក្រសួងនេះ​ស្នើទៅលោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ឱ្យជួយផ្តល់មេធាវីការពាររឿងវិវាទរបស់ពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ