នាយករដ្ឋមន្ត្រីស្នើតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ១៣រូបទៀតនៅក្រសួងមុខងារសាធារណៈ
ចាប់តាំងពីក្រោយបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតជាតិកាលពីចុងខែកក្កដាកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើតែងតាំងអនុរដ្ឋលេខាធិការដល់ទៅចំនួន ៣៩១នាក់ និងរដ្ឋលេខាធិការដល់ទៅចំនួន ២៤១នាក់ សម្រាប់ស្ថាប័ន និងក្រសួងនានា។